ក្រុមសេះបង្កង់ Juventus ប្រហែលជាត្រូវលក់កីឡាករ Cristiano Ronaldo ទៅឱ្យក្លិប Real Madrid ក្នុងតម្លៃ ៥០ លានផោន នារដូវក្តៅខាងមុខនេះ ប្រសិនបើស្ថានភាពហិរញ្ញវត្ថុនៅតែបន្តសោកនាដកម្ម ដោយសារតែផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid-19 ។
កីឡាព័រទុយហ្កាល់រូបនេះ កំពុងប្រឈមមុខនឹងក្តីសង្ឃឹមក្នុងការវិលត្រឡប់ទៅរកដំបូលចាស់នៃSantiago Bernabeu ដើម្បីជួយឱ្យក្លឹប Juventus មានតុល្យភាពថវិកា។
យើងនៅចាំថា កាលពីរដូវក្តៅឆ្នាំ ២០១៨ កន្លងហើយ Ronaldo បានសម្រេចចិត្តចាកចេញពី Madridទៅកាន់ Turin ជាមួយនឹងកិច្ចសន្យាកុងត្រាដែលមានតម្លៃជាង ១០០ លានផោន។ ចាប់តាំងពីពេលនោះមក CR7 តែងតែជាអ្នកនាំមុខគេក្នុងការប្រយុទ្ធជួរមុខនៃក្លឹប ។
Daily Corriere Dello Sport បាននិយាយថាក្លឹបសេះបង្កង់ Juventus កំពុងជួបបញ្ហាហិរញ្ញវត្ថុដែលនាំឱ្យពួកគេដេញថ្លៃលក់ចេញនូវកីឡាករដែលមានប្រជាប្រិយភាពរបស់ក្លឹប ។
ម្ចាស់ជើងឯក Serie A មិនមានសាច់ប្រាក់ច្រើនទេនៅពេលនេះ។ រោគរាតត្បាត Covid-19 បានបង្កឱ្យ Serie A និង Champions League ស្ថិតក្នុងសភាពទ្រឹងធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុរបស់ Juventus កាន់តែអាក្រក់ទៅ ៗ ។
ដូច្នេះប្រសិនបើទទួលបានសំណើរចំនួន ៥០ លានផោនពី Real Madrid នោះ មេដឹកនាំក្រុម Juventus អាចយល់ព្រមលក់ចេញ Ronaldo ភ្លាមៗ។ ដោយសារតែពួកគេក៏អាចកាត់បន្ថយប្រាក់ខែយ៉ាងច្រើនចំនួន ២៧ លានផោន/ឆ្នាំ ដែលត្រូវបង់សម្រាប់ខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំនេះ។
អ្នកសារព័ត៌មានដែលស្និទ្ធស្នាលនឹង Ronaldo – Edu Aguirre ទើបតែបានបង្ហើបអោយដឹងថាកីឡាករឆ្នើមព័រទុយហ្គាល់រូបនេះ មានការនឹករលឹកពីជីវិតនៅរដ្ឋធានីម៉ាឌ្រីដ។
Cristiano Ronaldo បានឆ្លងកាត់រយៈពេល ៩ ឆ្នាំ ទទួលបានជោគជ័យលើពណ៌អាវរបស់ក្រុម Real Madrid ។ គាត់បានចែកផ្លូវជាមួយ Real Madrid ដោយមិននឹកស្មានដល់បន្ទាប់ពីបានឈ្នះពានរង្វាន់ Champions League ជាមួយក្រុមសម្រាប់រដូវកាលទី ៣ ជាប់ៗគ្នា។
ចាប់តាំងពីពេលនោះមក Zidane មិនអាចរកអ្នកណាដែលសមនឹងបំពេញចន្លោះដែលនៅសល់ដោយ Cristiano Ronaldo បន្សល់ទុកឡើយ៕