Real Madrid ទិញយក Ronaldo ក្នុងតម្លៃ ៥០ លានផោន

0
728
ក្រុមសេះបង្កង់ Juventus ប្រហែលជាត្រូវលក់កីឡាករ Cristiano Ronaldo ទៅឱ្យក្លិប Real Madrid ក្នុងតម្លៃ ៥០ លានផោន នារដូវក្តៅខាងមុខនេះ ប្រសិនបើស្ថានភាពហិរញ្ញវត្ថុនៅតែបន្តសោកនាដកម្ម ដោយសារតែផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid-19 ។

កីឡាព័រទុយហ្កាល់រូបនេះ កំពុងប្រឈមមុខនឹងក្តីសង្ឃឹមក្នុងការវិលត្រឡប់ទៅរកដំបូលចាស់នៃSantiago Bernabeu ដើម្បីជួយឱ្យក្លឹប Juventus មានតុល្យភាពថវិកា។

យើងនៅចាំថា កាលពីរដូវក្តៅឆ្នាំ ២០១៨ កន្លងហើយ Ronaldo បានសម្រេចចិត្តចាកចេញពី Madrid​ទៅកាន់​ Turin ជាមួយនឹងកិច្ចសន្យាកុងត្រាដែលមានតម្លៃជាង ១០០ លានផោន។ ចាប់តាំងពីពេលនោះមក CR7 តែងតែជាអ្នកនាំមុខគេក្នុងការប្រយុទ្ធជួរមុខ​នៃក្លឹប ។

Daily Corriere Dello Sport បាននិយាយថាក្លឹបសេះបង្កង់ Juventus កំពុងជួបបញ្ហាហិរញ្ញវត្ថុដែលនាំឱ្យពួកគេដេញថ្លៃលក់ចេញ​នូវកីឡាករ​ដែលមានប្រជាប្រិយភាព​របស់​ក្លឹប ។

ម្ចាស់ជើងឯក Serie A មិនមានសាច់ប្រាក់ច្រើនទេនៅពេលនេះ។ រោគរាតត្បាត Covid-19 បានបង្កឱ្យ Serie A និង Champions League ស្ថិតក្នុងសភាពទ្រឹងធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុរបស់ Juventus កាន់តែអាក្រក់ទៅ ៗ ។

ដូច្នេះប្រសិនបើទទួលបានសំណើរចំនួន ៥០ លានផោនពី Real Madrid នោះ មេដឹកនាំក្រុម Juventus អាចយល់ព្រមលក់ចេញ Ronaldo ភ្លាមៗ។ ដោយសារតែពួកគេក៏អាចកាត់បន្ថយប្រាក់ខែយ៉ាងច្រើនចំនួន ២៧ លានផោន/ឆ្នាំ ដែលត្រូវបង់សម្រាប់ខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំនេះ។

អ្នកសារព័ត៌មានដែលស្និទ្ធស្នាលនឹង Ronaldo – Edu Aguirre ទើបតែបានបង្ហើបអោយដឹងថាកីឡាករឆ្នើមព័រទុយហ្គាល់រូបនេះ មានការនឹករលឹកពីជីវិតនៅរដ្ឋធានីម៉ាឌ្រីដ។

Cristiano Ronaldo បានឆ្លងកាត់រយៈពេល ៩ ឆ្នាំ ទទួលបានជោគជ័យលើពណ៌អាវរបស់ក្រុម Real Madrid ។ គាត់បានចែកផ្លូវជាមួយ Real Madrid ដោយមិននឹកស្មានដល់បន្ទាប់ពីបានឈ្នះពានរង្វាន់ Champions League ជាមួយក្រុមសម្រាប់រដូវកាលទី ៣ ជាប់ៗគ្នា។

ចាប់តាំងពីពេលនោះមក Zidane មិនអាចរកអ្នកណាដែលសមនឹងបំពេញចន្លោះដែលនៅសល់ដោយ Cristiano Ronaldo បន្សល់ទុកឡើយ៕