Bayern Munich ក្រោយយកឈ្នះលើក្រុម Lyon ៣-០ ហើយ នឹងត្រូវប៉ះក្រុម PSG ទៀតនៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ។
មុនការប្រកួតក្រុមយក្សអាល្លឺម៉ង់ប៉ះក្រុមយក្សបារាំងនេះដែរ លោក Rio Ferdinand ព្យាករណ៍ទុកថាក្រុម Bayern Munich នឹងរងការឈឺចាប់ប្រសិនបើតំបន់ការពាររបស់ពួកគេមិនកែប្រែទេនោះ។ អតីតខ្សែការពារ Manchester United រូបនេះមើលឃើញថាក្រុមអាល្លឺម៉ង់មានចន្លោះប្រហោងច្រើននៅតំបន់ខាងក្រោម នៅពេលពួកគេឡើងប្រយុទ្ធខ្លាំងនៅលើ។ ដូច្នេះ ប្រសិនបើមិនអាចកែប្រែបានទេ នោះតំបន់ប្រយុទ្ធដ៏លឿនរបស់ PSG អាចនឹងធ្វើឱ្យពួកគេឈឺចាប់មិនខាន។
លោក Rio មើលឃើញថា PSG នឹងរកបាន៣-០ នាំមុខមុន លើក្រុម Bayern Munich ប្រសិនបើលោក Flick អ្នកចាត់ការ Bayern Munich មិនកែប្រែតំបន់ការពារទេនោះ។ សូមបញ្ជាក់ថាការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League នឹងធ្វើឡើងនៅថ្ងៃទី២៣ខែសីហាឆ្នាំ២០២០នេះ៕