Ronaldo បានប្តេជ្ញាចិត្តបន្តនៅជាមួយក្រុម Juventus រយៈពេល ២ ឆ្នាំទៀត

0
567

Cristiano Ronaldo ត្រូវបានគេដឹងថា បានចុះកិច្ចសន្យាកុត្រារយៈពេល ២ឆ្នាំ ទៀត ជាមួយក្រុម Juventus ទោះបីជាមានការចាប់អារម្មណ៍ពី PSG និងពាក្យចចាមអារាមថាចង់ចាកចេញពីទីក្រុង Turin ក៏ដោយ។

រ៉ូណាល់ដូបានចូលរួមជាមួយក្លឹប Juventus នៅរដូវក្តៅឆ្នាំ ២០១៨ ដោយមានកុងត្រានៅ Serie A រយៈពេល ៤ ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីរដូវកាលដំបូងលេចឭឡើងនូវពាក្យចចាមអារ៉ាមថា ខ្សែប្រយុទ្ធជាន់ខ្ពស់បានពិចារណាចែកផ្លូវជាមួយ Old Lady ប្រសិនបើមិនបានឈ្នះពានរង្វាន់ C1 Cup ។

PSG បង្ហាញចំណាប់អារម្មណ៍ CR7 រឺក៏ពត៌មានដែលរូបគេអាចត្រឡប់ទៅ Premier League ជាមួយ MU …

ប៉ុន្តែកាសែត Tuttosport ទើបតែបានបញ្ជាក់ថា Ronaldo នឹងប្តេជ្ញាចិត្តអនុវត្តអស់ពីចិត្តចំពោះការនៅបន្តជាក្រុម Juventus ។ គាត់នឹងនៅជាមួយ Juventus រហូតដល់រដូវក្តៅឆ្នាំ ២០២២ ។

ប្រភពនេះបាននិយាយថា Ronaldo មានទំនាក់ទំនងល្អជាមួយក្លឹប Juventus ។ ចំណែកCalciomercato.com បានបន្ថែមទៀតថាទោះបីជាមានការអញ្ជើញពី PSG ក៏ដោយក៏អតីតខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid រូបនេះមិនដែលគិតការពិចារណាដល់រឿងនេះឡើយ។

បច្ចុប្បន្នរ៉ូណាល់ដូ កំពុងនៅស្រុកកំណើតរបស់គាត់ នៅ Madeira ជាមួយមិត្តស្រីនិងកូន ៗ របស់គាត់ខណៈដែលជៀសវាងការរីករាលដាលនៃ Covid-19។ រកបាន ២៥ គ្រាប់និងជួយ ៤ ដងក្នុងការបង្ហាញខ្លួន ៣២ ការប្រកួត ឲ្យក្រុម Juventus នៅរដូវកាលនេះ។

យោងតាមផែនការកណ្តាលរបស់ក្រុមសេះបង្កង់ Juventus បានឱ្យដឹងថា Ronaldo ត្រៀមនឹងវិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញ។ ប៉ុន្តែយោងតាម ​​Tuttosport បានអោយដឹងថាមុនពេលដែលគាត់អាចចូលរួមក្រុមបាន គាត់ត្រូវធ្វើការកំណត់ដាក់ដោយឡែករយៈពេល ១៤ ថ្ងៃ ដូចដែលមិត្តរួមក្រុមទាំងអស់មកពីកន្លែងផ្សេងទៀតបានវិលត្រឡប់មកប្រទេសអ៊ីតាលីវិញដែរ។