តើ Ronaldo នឹងមានដៃគូថ្មី គឺកីឡាករម៉ិកស៊ិកនៅក្លឹប Juventus ដែរឬទេ?

0
569

Cristiano Ronaldo អាចចាប់ដៃគូថ្មីក្នុងការវាយលុកខ្សែជួរមុខរបស់ Juventus នៅពេលដែលខ្សែប្រយុទ្ធម៉ិកស៊ិក Raul Jimenez ត្រូវបាននាំចូលអំឡុងពេលទីផ្សារដោះដូរកីឡាករដែលជិតឈានចូលមកដល់ខាងមុខនេះ។

Raul Jimenez បានលេចចេញជាគោលដៅផ្ទេររបស់ MU ។ ទោះយ៉ាងណានៅក្នុងការវិវត្តន៍ចុងក្រោយនេះ បើយោងតាមកាសែត Sunday Express បានបង្ហាញថាក្រុម Juventus បានចូលរួមក្នុងការប្រកួតប្រជែងសម្រាប់ខ្សែប្រយុទ្ធដែលរកបាន ៣៩ គ្រាប់និងជួយបាន ១៨ ដង ក្នុង ៨៨ ប្រកួតទល់នឹង Wolves ។

នៅអ៊ីតាលីអ្នកគាំទ្រសន្និដ្ឋានថា Jimenez នឹងក្លាយជាដៃគូថ្មីរបស់ Cristiano Ronaldo និង Paulo Dybala ។ នេះក៏ព្រោះតែ Gonzalo Higuain ទំនងជានឹងចាកចេញពីក្លឹប Juventus វិលត្រឡប់ទៅអាហ្សង់ទីនវិញ។ ប៉ុន្តែពាក្យចចាមអារាមថ្មីៗនេះ Higuain ត្រូវបានទាក់ទងដោយ River Plate បន្ទាប់ពីធ្លាប់បានលេងចំនួន ៤១ ប្រកួតនិ ងស៊ុតបញ្ចូលទីបាន ១៥ គ្រាប់។

Jimenez ត្រូវបានគេចាត់ទុកថាជា “ឃាតករ” នៅក្នុងតំបន់ពិន័យ ដែលមានសមត្ថភាពវាយលុកល្អណាស់។ មុនពេលរដូវកាលនៃក្របខ័ណ្ឌ Premier League ត្រូវបានបញ្ឈប់ កីឡាករខ្សែប្រយុទ្ធសញ្ជាតិម៉ិកស៊ីកូវ័យ ២៩ ឆ្នាំរូបនេះ បានរក្សាកំណត់ត្រា ១៣ គ្រាប់របស់គាត់នៅក្នុងយុទ្ធនាការមុន។

ដើម្បីទទួលបាន Jimenez, Juventus ត្រូវការចំណាយ ៣៤ លានផោន (ប្រហែល ៣៨ លានអឺរ៉ូ) ដើម្បីបញ្ចប់កិច្ចសន្យាកុងត្រាជាមួយចចកខ្មៅ Wolves រហូតដល់ឆ្នាំ ២០២៣ ។

Juventus ក៏មានជម្រើសផ្សេងទៀតដូចជា Mauro Icardi ដែលគ្រប់គ្រងដោយ Inter ហើយបច្ចុប្បន្នជាកីឡាករខ្ជីទៅ PSG ។ ទោះយ៉ាងណាសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ពួកគេត្រូវចំណាយយ៉ាងតិច ៧០ លានអឺរ៉ូ ព្រោះថា Inter មិនមានចេតនាកាត់បន្ថយថ្លៃពិសេសគូប្រជែងដូចជា Juventus ទេ៕