អតីតខ្សែប្រយុទ្ធប្រេស៊ីល រ៉ូណាល់ដូ (Ronaldo) បានជ្រើសរើសកីឡាករឆ្នើមអាហ្សង់ទីន លីអូណេល ម៉េសស៊ី (Lionel Messi) ជាកីឡាករដែលលោកចង់តាមដានការប្រកួតជាងកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ។
មានការពិភាក្សាច្រើនឆ្នាំមកហើយជុំវិញកីឡាករឆ្នើមនាពេលបច្ចុប្បន្នក្នុងពិភពលោក ស្របពេល ម៉េសស៊ី លើកពានបាល់មាស Ballon d`Or ប្រាំមួយលើក។ ចំណែក គ្រីស្ទៀណូ លើកបាន៥លើកក្នុងរយៈពេល១២ឆ្នាំចុងក្រោយ។
លោក រ៉ូណាល់ដូ ដែលត្រូវបានគេចាត់ទុកថា ជាកីឡាករមានទេពកោសល្យបំផុតនៅជំនាន់ របស់លោកនិងឈ្នះពានបាល់មាស២លើកផងនោះត្រូវបានសាកសួរដោយកាសែត AS របស់អេស្ប៉ាញជុំវិញកីឡាកររូបណាដែលឆ្នើមនៅសម័យកាលទំនើបនេះហើយលោកមិនបាន រាប់បញ្ចូល គ្រីស្ទៀណូ រ៉ូណាល់ដូ ទេស្របពេលលោករាប់បញ្ចូលខ្សែប្រយុទ្ធរបស់ក្លិប លីវឺភូលទៅវិញ។
លោក រ៉ូណាល់ដូ បាននិយាយថា “ម៉េសស៊ី គឺជាកីឡាករលេខ១។ វាគឺជាទេពកោសល្យមួយ ដែលយើងអាចនឹងប្រើពេល២០ទៅ៣០ឆ្នាំ ដើម្បីបានឃើញអ្វីប្រហាក់ប្រហែលនេះ។ ខ្ញុំក៏ពេញចិត្ត ម៉ូហាម៉េស សាឡា (Mohamed Salah) អេឌិន ហាហ្សាដ (Eden Hazard) នីម៉ា (Neymar)។ ខ្ញុំពេញចិត្តទស្សនារបៀបលេងរបស់កីឡាករទាំងអស់នេះ ដូចជា អឹមបាប៉េ ជាដើម”៕