ក្រុមបីសាចក្រហម ចំណាយប្រាក់ខែសម្រាប់កីឡាករ និងបុគ្គលិតច្រើនជាងគេនៅ Premier League

0
978

MU បានចំណាយប្រាក់ខែច្រើនបំផុតនៅក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុនសម្រាប់កីឡាករ និងបុគ្គលិកគឺច្រើនជាងចំនួនទ្វេដងនៃមធ្យមនៃការប្រកួត។

យោងតាមសារព័ត៌មាន The Sun បានឱ្យដឹងថាក្រុមបីសាចក្រហម MU បានចំណាយប្រាក់ឈ្នួល ៣៥២ លានផោនដល់កីឡាករ និងបុគ្គលិកក្នុងរដូវកាល ២០១៨/១៩ ។ តួលេខនេះមានចំនួន ៥៦% នៃចំណូលសរុបរបស់ក្រុមបិសាចក្រហម មានចំនួនសរុប ៦២២ លានផោនក្នុងរយៈពេលពេញមួយឆ្នាំ។

កាលពីរដូវកាលមុន (ឆ្នាំ ២០១៧/១៨) ប្រាក់ខែរបស់ MU ឈានដល់ ២៩៦ លានផោនខណៈដែលចំណូលបាន ៥៩០ លានផោនស្មើនឹង ៥០% ។

គួរកត់សម្គាល់ថាកាលពីរដូវកាលមុនមានតារាឆ្នើមទាំង ១១រូប របស់ MU រកបាន ១០០,០០០ ផោន ឬច្រើនជាងនេះក្នុងមួយសប្តាហ៍ ដោយក្នុងនោះ ៤រូបបានដាក់ហោប៉ៅបានច្រើនជាង ២០០,០០០ ផោនក្នុងមួយសប្តាហ៍ សូម្បីតែ Alexis Sanchez មានតម្លៃ ៥០៥,០០០ ផោនក្នុងមួយសប្តាហ៍នៅពេលដែលប្រាក់រង្វាន់បន្ថែម។

ទោះបីជា Sanchez បានទៅ Inter Milan ក្នុងការខ្ចីជើងនៅរដូវកាលនេះក៏ដោយ ហើយក្លិបនៅក្របខណ្ឌ Serie A បានទទួលប្រាក់ខែមួយភាគធំក៏ដោយក៏ MU នៅតែត្រូវទទួលបានចំនួនទឹកប្រាក់ដ៏ច្រើនថដ៏ដែល។

នៅក្នុងបញ្ជីឈ្មោះ “មហាសេដ្ឋី”  David De Gea បានចុះកុងត្រាថ្មីនៅខែកញ្ញាដើម្បីទទួលបានប្រាក់ចំនួន ៣៧៥,០០០ ផោនក្នុងមួយសប្តាហ៍ ខណៈដែល Marcus Rashford ឡើងដល់ ២០០,០០០ ផោនក្នុងមួយសប្តាហ៍។

ការមកដល់របស់ Harry Maguire នៅរដូវក្តៅ បន្ទាប់មកគឺ Bruno Fernandes និង Odion Ighalo នៅខែមករា ដែលម្នាក់ៗបានទទួលប្រាក់យ៉ាងតិច ១០០,០០០ ផោនក៏បានបង្កើនប្រាក់ខែយ៉ាងច្រើនផងដែរ។

អតីតខ្សែការពារ Leicester គឺ Maguire បានដាក់ហោប៉ៅប្រហែល ១៨៩,០០០ ផោនក្នុងមួយសប្តាហ៍ ខណៈដែល MU បានបង់ប្រាក់ប្រហែល ១២៥,០០០ ផោននៃប្រាក់ខែរបស់ Ighalo នៅពេលខ្ចីជើងពី Shanghai Shenhua ។

ប្រាក់ខែ ៣៥២ លានផោនរបស់ MU នៅរដូវកាល ២០១៨/១៩ មិនត្រឹមតែច្រើនជាងទ្វេដងជាមធ្យម ១៥៨ លានផោនក្នុងក្របខ័ណ្ឌ Premier League ប៉ុណ្ណោះទេ ប៉ុន្តែក៏ខ្ពស់ជាងក្លឹបដទៃ ៣៧ លានផោនផងដែរ។

Man City បានចំណាយប្រាក់រហូតដល់ទៅ ៣១៥ លានផោនសម្រាប់យុទ្ធនាការដើម្បីឈ្នះជើងឯក។ ក្រុមតោខៀវ Chelsea នៅសល់តែ ១ លានផោនតិចជាងនេះខណៈដែលក្រុម Liverpool របស់លោក Jurgen Klopp គឺទាបជាងក្រុមតោខៀវ ៤ លានផោន៕