Newcastle ប្រកាស​សង​ប្រាក់​អ្នកគាំទ្រ​ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​ដែល​នៅសល់​

0
574

​ក្លិប Newcastle United បានប្រកាសថា ​នឹង​សង​ប្រាក់​ដល់​អ្នកគាំទ្រ​របស់​ខ្លួន ​ដែល​បាន​ជាវ​សំបុត្រចូល​ទស្សនាការ​ប្រកួត​ដែល​នៅសល់​ក្នុង​រដូវ​កាល ដែល​រង​ផលប៉ះពាល់​ដោយសារ​មេរោគ​រាតត្បាត Covid-19 នេះ​។

​​English Premier League បាន​ចាប់ដំណើរការ​ឡើងវិញ​ ដោយ​មិន​អនុញ្ញាតអោយ​មាន​អ្នកគាំទ្រ​ចូល​ទស្សនា ផ្ទាល់​ ខណៈ​នៅសល់ ៩​ប្រកួត​ទៀត​ទើប​ចប់​រដូវ​កាល ២០១៩–២០២០ នេះ​។​ ​មុននឹង​មាន​ការ​សំរេច​ចិត្ត​បែបនេះ ក្លិប​អ្នកគាំទ្រ Newcastle ហៅ​កាត់​ថា NUST ធ្លាប់បាន​រិះគន់​ការសំរេចចិត្តរបស់ខ្លួនលើក​មុន​ ដែល​បានសំរេច ថា​ សំបុត្រ​របស់​អ្នកគាំទ្រ​ដែល​នៅសល់​ក្នុង​រដូវ​កាល​នេះ​ នឹងត្រូវ​បំពេញ​នៅ​រដូវ​កាល​ក្រោយ​តែម្តង ទាំង​មិនដឹងថា​ ស្ថានភាព​ការប្រកួត​រដូវ​កាល​ក្រោយ អ្នកគាំទ្រ​អាច​ចូល​ទស្សនា​បាន​រឺ​នៅ​។​ ​Newcastle នឹងត្រូវ​ទទួលភ្ញៀវ Sheffield United ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ​នៅ​កីឡដ្ឋាន St. James Park៕