Sancho ផ្ញើសារលាទៅកាន់ Hakimi និង Goetze ដែលជិតនឹងចាកចេញពី Dortmund

0
289

Jadon Sancho បានផ្ញើសារលាទៅ Achraf Hakimi និង Mario Goetze ជាកីឡាករដែលប្រាកដជាចាកចេញពី Dortmund បន្ទាប់ពីរដូវកាល ២០១៩/២០ ។

នៅលើទំព័រផ្ទាល់ខ្លួន ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ បានបង្ហោះរូបភាពជាមួយមិត្តរួមក្រុមពីរនាក់គឺ Achraf Hakimi និង Mario Goetze ជាមួយនឹងសារថា៖ “សូមសំណាងល្អក្នុងដំណើរខាងមុននេះ សម្លាញ់របស់ខ្ញុំ យើងនឹងជួបគ្នាឆាប់ៗនេះ” ។

ខ្សែការពារ Archaf Hakimi នឹងមិនវិលត្រឡប់ទៅកាន់ Real Madrid ទេ កាសែតមួយចំនួនបានជឿជាក់ថាគាត់នឹងផ្លាស់ទៅលេងនៅ Inter Milan ក្នុងតម្លៃ ៤០ លានអឺរ៉ូ ដោយគិតថ្លៃបន្ថែម ៥ លានអឺរ៉ូ។ កីឡាករសញ្ជាតិម៉ារ៉ុករូបនេះនឹងនៅជាមួយ Nerazzurri រយៈពេល ៥ ឆ្នាំ និងទទួលបានប្រាក់ខែ ៥ លានអឺរ៉ូក្នុងមួយរដូវកាល។

ចំណែក Goetze វិញ កីឡាករវ័យ ២៧ ឆ្នាំរូបនេះទម្រាង់លេងកាន់តែអន់ថយ ហើយជឿជាក់ថា Dortmund នឹងមិនឱ្យបន្តកុងត្រាបន្ថែមនោះទេ។ អ្នកជំនាញបាល់ទាត់អាឡឺម៉ង់ជាច្រើនជឿជាក់ថា Goetze លែងសមស្របសម្រាប់ Dortmund ហើយគាត់គួរតែផ្លាស់ទៅបរិយាកាសបាល់ទាត់ដែលសមស្របជាងមុនដើម្បីរក្សាអាជីពរបស់គាត់។

សម្រាប់ Sancho អនាគតរបស់គាត់នៅ Dortmund នៅតែជាសញ្ញាសួរដ៏ធំមួយ។ ខ្សែបម្រើស្លាបអង់គ្លេសរូបនេះទើបតែជួបរដូវកាលរីកចំរើននៅក្រុម Ruhr គាត់មាន ២០ គ្រាប់ និងជំនួយ ២០ លើកបន្ទាប់ពីបង្ហាញខ្លួន ៤៤ ប្រកួត ឲ្យ Dortmund ។ គាត់និង Erling Haaland បង្កើតជាដែគុរវាយលុកខ្លាំងជាងគេនៅ Bundesliga ។

បច្ចុប្បន្ន Sancho គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលក្លឹបធំៗនៅអឺរ៉ុបកំពុងស្វែងរក និងចាប់អារម្មណ៍បំផុត ។ ក្រុម Man United គឺជាក្រុមដែលងប់ងល់បំផុតនៅក្នុងកិច្ចព្រមព្រៀងនេះ។ Dortmund បាននិយាយថាពួកគេអនុញ្ញាតឱ្យកីឡាកររបស់ពួកគេចាកចេញប្រសិនបើពួកគេទទួលបានប្រាក់ចំនួន ១១០ លានផោន។ នៅក្នុងបរិបទនៃការរីករាលដាលនៃ Covid-19 ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ផ្នែកហិរញ្ញវត្ថុ ចំនួននេះនឹងក្លាយជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ក្រុមណាដែលចង់ធ្វើជាម្ចាស់ Sancho នៅរដូវកាលក្រោយ៕