តាមរយៈរបាយការណ៍របស់កាសែត ESPN បានឲ្យដឹងថា កីឡាករវ័យក្រោម២១ឆ្នាំ ទាំង១០រូបដែលល្អបំផុតប្រចាំឆ្នាំ ២០២០ រួមមាន៖
១០. កីឡាករ Joao Felix (ក្លិប Atletico Madrid)
– អាយុ២០ឆ្នាំ ជនជាតិព័រទុយហ្កាល់
-តម្លៃខ្លួនបច្ចុប្បន្ន គឺ៩៥លានផោន (ឬប្រមាណ១០០លានដុល្លារ)
ក្រោយពីចាកចេញពី Benfica មកចូលរួម Atletico Madrid កីឡាកររូបនេះបានបង្ហាញទម្រង់លេងល្អគួរសម។ ជាក់ស្ដែង ក្នុងរដូវកាលដំបូងជាមួយ At. Madrid គេរកបាន៤គ្រាប់និងបញ្ចូនបាល់ឲ្យដៃគូ បញ្ចប់ទីបាន១ដង។ មិនត្រឹមតែប៉ុណ្ណោះ កីឡាករដែលគេបានដាក់រហស្សនាមឲ្យថា Ronaldo ទី២រូបនេះត្រូវបានគេ ព្យាករណ៍ថានឹងមានអនាគតភ្លឺស្វាងទៅមុខទៀត។
៩. កីឡាករ Federico Valverde (លេងឲ្យក្លិប Real Madrid)
– អាយុ២១ឆ្នាំ ជនជាតិអ៊ូរុយគ្វេ- តម្លៃខ្លួនបច្ចុប្បន្ន គឺ៧៥លានផោន (ឬប្រមាណ៨០លានដុល្លារ)
ចូលរួមជាមួយ Real Madrid នៅវ័យ១៨ឆ្នាំលេងឲ្យឈុតB ហើយផ្ទេរទៅក្លិប Deportivo ក្នុងកិច្ចសន្យាខ្ចីជើងមួយរដូវកាល។ ត្រឡប់មកវិញជាមួយទម្រង់លេងដ៏ល្អជាខ្សែបម្រើ អមជាមួយកីឡាករ Luka Modric និង Tony Kroos ។
៨. កីឡាករ Erling Haaland (លេងឲ្យក្លិប Borussia Dortmund)
– អាយុ១៩ឆ្នាំ ជនជាតិន័រវែស
– តម្លៃខ្លួនបច្ចុប្បន្នគឺ៩០លានអឺរ៉ូ (ឬប្រមាណ១០០លានដុល្លារ)
កីឡាករដែលធ្លាប់ស៊ុតបាន៩គ្រាប់ក្នុងមួយប្រគួតក្នុងការប្រគួត World Cup អាយុក្រោម២០ឆ្នាំរូបនេះកំពុងតែលេងឲBorussia Dortmund ហើយក៏ជាខ្សែប្រយុទ្ធជួរមុខផងដែរ។ កីឡាកររូបនេះបានផ្ទេរពី Red Bull Salzburg កាលពីដើមឆ្នាំ២០២០នេះ។
៧. អ្នកចាំទី Gianluigi Donnarumma (លេងឲក្លិប AC Milan)
– អាយុ២១ឆ្នាំ ជនជាតិអ៊ីតាលី- តម្លៃខ្លួនបច្ចុប្បន្ន គឺ៦០លានអឺរ៉ូ (ឬប្រមាណជិត៧០លានដុល្លារ)
កីឡាកររូបនេះចូលលេងឈុតធំឲ្យ AC Milan នៅអាយុ១៦ឆ្នាំ ហើយលេងបានរហូតដល់លើស ២០០ប្រកួតឲ្យក្លិបក៏ដូចជាជម្រើសជាតិ។
៦. Matthijs de Ligt (លេងឲ្យក្លិប Juventus)
– អាយុ២០ឆ្នាំ ជនជាតិហុល្លង់
– តម្លៃខ្លួនបច្ចុប្បន្ន គឺ៨៥លានអឺរ៉ូ (ឬប្រមាណ៩០លានដុល្លារ)
Juventus ទិញកីឡាកររូបនេះពី Ajax កាលពីឆ្នាំមុនក្រោយបង្ហាញទម្រង់លេងបានយ៉ាងល្អនៅ Champions League កាលពីរដូវកាលមុន។
៥. Kai Havertz (លេងឲ្យក្លិប Bayer Leverkusen)
– អាយុ១៩ឆ្នាំ ជនជាតិអាល្លឺម៉ង់
– តម្លៃខ្លួនបច្ចុប្បន្ន គឺ៩៥លានអឺរ៉ូ (ឬប្រមាណ១០០លានដុល្លារ)
កីឡាកររូបនេះបង្ហាញខ្លួនបាន១០០ប្រកួត ជាប់ឈ្មោះជាកីឡាករវ័យក្មេងលេងបានច្រើនប្រកួតតជាងគេនៅលីគកំពូលអាល្លឺម៉ង់។ នារដូវកាលថ្មីនេះ កីឡាកររូបនេះរកបាន១០គ្រាប់ និងបោះឲ្យដៃគូរបាន៨គ្រាប់ ហើយក៏ជាកូនតោដែលក្លឹបធំៗនៅអឺរ៉ុបតាមប្រមាញ់ផងដែរ។
៤. Vinicius Junior (លេងឲ្យក្លិប Real Madrid)
– អាយុ១៩ឆ្នាំ ជនជាតិប្រេសុីល
– តម្លៃខ្លួនបច្ចុប្បន្នគឺ៨០លានអឺរ៉ូ (ឬប្រមាណ៩០លានដុល្លារ)
ក្រោយផ្ទេរពីក្លិប Flamengo នៅប្រទេសប្រេសុីលមកចូលរួមជាមួយក្លិបយក្ស Real Madrid ជាមួយតម្លៃខ្លួនប្រមាណ៥០លានដុល្លារ Vinicius Junior ត្រូវបានគេប៉ាន់ប្រមាណថាជាអនាគតកីឡាករកំពូលរបស់ពិភពលោកមួយផងដែរ។
៣. Trent Alexander-Arnold (លេងឲ្យក្លិប Liverpool)
– អាយុ២១ឆ្នាំ ជនជាតិអង់គ្លេស
– តម្លៃខ្លួនបច្ចុប្បន្ន គឺ១០០លានអឺរ៉ូ (ឬប្រមាណ១១០លានដុល្លារ)
ខ្សែការពារស្លាបវ័យក្មេងដ៏មានឥទិ្ធពលរូបនេះបោះបាល់ឲ្យដៃគូ បាន២៤គ្រាប់ចាប់តាំងពីបើករដូវកាល២០១៨មក។ Trent បានបង្ហាញទម្រង់ដ៏ល្អឥតខ្ចោះប៉ុន្មានរដូវកាលចុងក្រោយនេះ ជាពិសេសការទាត់បាល់ជ្រុងដ៏មិនគួរឲ្យជឿពេលប៉ះជាមួយ Barcelona នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL រដូវកាល២០១៨/២០១៩។
២. Jadon Sancho (លេងឲ្យក្លិប Borussia Dortmund)
– អាយុ២០ឆ្នាំ ជនជាតិអង់គ្លេស
– តម្លៃខ្លួនបច្ចុប្បន្នគឺ១២៥លានអឺរ៉ូ (ឬប្រមាណ១៤០លានដុល្លារ)
មួយឆ្នាំចុងក្រោយនេះ Sancho បង្ហាញទម្រង់លេងបានយ៉ាងល្អ ហើយក៏បានទាក់ទាញចំណាប់អារម្មណ៏ពីក្លិបធំៗជាច្រើនជាពិសេស Manchester United។ កីឡាកររូបនេះរកបាន២៦គ្រាប់ និងបញ្ជូនបាល់ឲ្យដៃគូបាន២៩គ្រាប់ចាប់តាំងពីបើករដូវកាល២០១៨មក។
១. Kylian Mbappe (លេងឲ្យក្លិប Paris Saint-German)
– អាយុ២១ឆ្នាំ ជនជាតិបារាំង
– តម្លៃខ្លួនបច្ចុប្បន្តគឺ១៧៥លានអឺរ៉ូ (ឬប្រមាណជិត២០០លានដុល្លារ)
សមាជិកឈ្នះពាន World Cup រូបនេះនៅតែបង្ហាញទម្រង់លេងល្អឥតខ្ចោះដ៏ដែលក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានធ្វើឲ្យគេនៅតែឈរឈ្មោះជាកីឡាករមានតម្លៃខ្លួនថ្លៃលើសគេក្នុងលោកនាពេលបច្ចុប្បន្ននេះ។