ខ្សែបម្រើ Saul Niguez បង្ហាញអារម្មណ៍លើ Twitter ចង់ចេញពីអេស្ប៉ាញទៅអង់គ្លេស

0
774

កីឡាករខ្សែបម្រើ Saul Niguez របស់ក្លឹប Atletico Madrid កំពុងតែសរសេរនៅលើបណ្តាញ Twitter ថា មានអារម្មណ៍ចង់ទៅលេងនៅអង់គ្លេស ពិសេសរបស់ខ្សែបម្រើរូបនេះបានធ្វើឱ្យអ្នកគាំទ្ររបស់ក្រុមបិសាចក្រហម Manchester United រំភើបចិត្តជាខ្លាំងដោយរូបគេបានដាក់រូបកីឡដ្ឋាន Old Trafford របស់ក្លឹបបិសាចក្រហមផងដែរ ។

តាមការចុះផ្សាយរបស់ BBC Sport ឲ្យដឹងថា កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះបានសរសេរលើនៅ Twitter ថា “ក្លឹបថ្មីខ្ញុំនឹងប្រកាសវាក្នុងរយៈពេល៣ថ្ងៃ” ។

Saul Niguez ត្រូវបានផ្សារភ្ជាប់ជាយូរមកហើយជាមួយនឹងការផ្លាស់ទៅលេងនៅ Manchester United ទោះបីជាកិច្ចសន្យាបច្ចុប្បន្នរបស់ Atletico Madrid មានរហូតដល់ឆ្នាំ២០២៦ក៏ដោយ ។

កីឡាករវ័យ២៥ឆ្នាំរូបនេះរកបាន៤គ្រាប់ក្នុងការបង្ហាញខ្លួន៣៤ប្រកួតឱ្យ Atletico នៅរដូវកាលនេះ និងរកបាន១គ្រាប់សម្រាប់ការប្រកួតជើងទី១នៃជ័យជម្នះក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយរបស់គាត់ទល់នឹង Liverpool ។

កាលពីដើមឆ្នាំនេះអ្នកជំនាញបាល់ទាត់អេស្ប៉ាញលោក GuillemBalague បាននិយាយអំពីគាត់ថា “ខ្ញុំគិតថានៅ២-៣ឆ្នាំខាងមុខយើងនឹងនិយាយអំពីគាត់ក្នុងនាមជាកីឡាករកំពូលម្នាក់ក្នុងនាមជាខ្សែបំរើនៅអឺរ៉ុប” ។

ប្រសិនបើការផ្ទេរនេះជោគជ័យមែន Saul Niguez អាចនឹងជំនួសកន្លែងPaul Pogba ដែលនឹងផុតកុងត្រានៅឆ្នាំ២០២២ ក៏ដោយ ក៏អ្នកគាំទ្រមួយចំនួនអាចសង្ឃឹមថា កីឡាកររូបនេះពិតជាស័ក្តិសមដើម្បីជំនួសកន្លែងខ្សែបម្រើសញ្ជាតិបារាំង Pogba បាន៕