ក្លិបបឹងកេត ចុះកិច្ចព្រមព្រៀងភាពជាដៃគូសហការជាមួយក្លិបនៅលីគកំពូលប្រទេសជប៉ុន

0
866

ក្លិបបាល់ទាត់បឹងកេត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសហការជាមួយក្លិប Shonan Bellmare ក្នុងលីគកំពូលប្រទេសជប៉ុន ។ កិច្ចព្រមព្រៀងនេះមានសុពលភាពពីថ្ងៃទី១ ខែ មករា ឆ្នាំ ២០២២នេះ រហូតដល់ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ ។ គោលបំណងក្នុងការចុះកិច្ចព្រមព្រៀងនេះ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ក៏ដូចជាការ បណ្ដុះបណ្ដាលថ្នាលយុវជនកម្ពុជា ឲ្យទទួលបានការវិវឌ្ឍខ្ពស់ក្នុង​វិស័យបាល់ទាត់ ។

លោក ប៊ែ មករា អ្នកចាត់ការទូទៅក្លិបបឹងកេត បាននិយាយថា កិច្ចព្រមព្រៀងនេះ អាចផ្លាស់ប្ដូរបទពិសោធ ទាំងកីឡាករ គ្រូបង្វឹក និងមន្ដ្រីបច្ចេកទេស តាមរយៈការចែករំលែក ការប្ដូរកីឡាករ និងវគ្គបណ្ដុះបណ្ដាលជាដើម ។ អ្នកចាត់ការទូទៅក្លិបបឹងកេតរូបនេះ បានបញ្ជាក់ប្រាប់សារពត៌មានថ្មីៗ ថា៖«ដោយសារបាល់ទាត់នៅខាងជប៉ុន មានកំរិតខ្ពស់នៅក្នុងតំបន់អាស៊ី ហើយបាល់ទាត់ខាងកម្ពុជា កំពុងអភិវឌ្ឍ ដូច្នេះក្លិបត្រូវការរៀនសូត្រច្រើន ដើម្បីបង្កើននូវការអភិវឌ្ឍ» ។

ទេស សម្បត្តិ សម្រេចចាកចេញពី បឹងកេត ដើម្បីទៅចូលរួមជាមួយ វិសាខា | Cambosport.netនៅក្នុងរដូវកាលឆ្នាំ២០២១ ក្លិបបឹងកេត ធ្វើមិនសូវបានល្អទេ ដោយទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងក្របខ័ណលីគកំពូល ហើយបានត្រឹមតែទទួលចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់សម្ដេច ហ៊ុន សែន ។ ក្លិបបាល់ទាត់បឹងកេត មានការត្រៀមខ្លួនខ្ពស់ក្នុងការប្រកួតនៅរដូវកាល២០២២ ជាមួយនិងមុខមាត់ថ្មីនៃលីគកំពូលកម្ពុជា (Cambodian Premier League) ដោយក្លិបមិនរំពឹងត្រឹមតែការប្រកួតប្រជែងក្នុងប្រទេសទេ ក្លិបក៏សម្លឹងមើការប្រកួតលំដាប់អន្តរជាតិ ដូចជាព្រឹត្តិការណ៍ AFC Cup ជាដើម ។ នេះបើតាមការអះអាងរបស់ក្លិប។

គួរបញ្ជាក់ដែរថា ក្នុងកិច្ចព្រមព្រៀងនេះ មាន៤ចំណុចធំ៖ ១. ការផ្លាស់ប្តូរដ៏មានតម្លៃនៃក្រុមឈុតធំ ដែលផ្តោតសំខាន់លើ ការផ្ទេរកីឡាករ, ការបញ្ជូនបុគ្គលិក និងការគាំទ្រដល់ការបោះជំរុំហ្វឹកហាត់ជាដើម ។ ២. ការផ្លាស់ប្តូរគ្នានូវថ្នាលបណ្តុះបណ្តាលយុវជន ដែលផ្តោតសំខាន់លើ ការចូលរួមក្នុងការបណ្តុះបណ្តាលរបស់កីឡាករ បុគ្គលិកនៃក្រុមគ្រូបង្គោល និងការចូលរួមក្នុងការប្រកួតនៃក្រុមទាំងពីរ ។ ៣. ការចែករំលែកព័ត៌មាន ដែលផ្តោតសំខាន់ជុំវិញព័ត៌មាននៃកីឡាកររបស់ក្រុមទាំងពីរ ក្រុមការងារគ្រូបង្គោល ព័ត៌មាននៃការប្រកួតនានា និង វិធីសាស្រ្តបណ្តុះបណ្តាលជាដើម ។ ៤. កិច្ចសហប្រតិបត្តិការអាជីវកម្ម ដែលផ្តោតសំខាន់ជុំវិញ ការលក់លើកញ្ចប់ឧបត្ថម្ភ ការលក់សំបុត្រ ការលក់សម្ភារៈអនុស្សាវរីយ៍ ការរៀបចំការកំសាន្ត និងការផ្សារភ្ជាប់ជាមួយនឹងអ្នកគាំទ្រ ។

ដើម្បីកំសាន្តជាមួយហាងឆេងខ្ពស់​ សូមចូលទៅកាន់ 1xBet Cambodia