ការប្រកួតពានរង្វាន់ Prince Beer Pre-Season Cup ចាប់ផ្ដើមនៅស្អែកនេះ

0
731

ការប្រកួតពានរង្វាន់ Prince Beer Pre-Season Cup នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ។ ការប្រកួតមិត្តភាពនេះ មាន៦ ក្រុមចូលរួម និងចែកជា២ពូល ។

លោក អាំង សិរីពិសិដ្ឋ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួតពានរង្វាន់ Prince Beer Pre-Season Cup មានប្រសាសន៍ថា ការប្រកួតពានរង្វាន់ ជាការសាកល្បងបច្ចេកទេស ។ ជាពិសេសផ្ដល់ឱកាសឲ្យកីឡាករក្មេងៗ បញ្ចេញសមត្ថភាពខ្លួនផងដែរ ។ បើតាមលោក សិរីពិសិដ្ឋ ការប្រកួតមិត្តភាពនេះ អាចឲ្យគ្រូបង្វឹក មើលចំណុចខ្វះខាត់ ឬកែតម្រូវទម្រង់លេង របស់ខ្លួនបាន មុនរដូលកាលលីគចាប់ផ្ដើម ជាពិសេស ការបំពេញបន្ថែមនូវភាពខ្វះខាតរបស់កីឡាករ ។ លើសពីនេះទៀត ក្លិប ក៏ដូចជាគ្រូបង្វឹក អាចមានឱកាសចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ។

កម្មវិធី​ប្រកួត​សរុប​ក្នុង​ពានរង្វាន់ Prince Beer Pre-Season Cup 2022 - Troryorng Mediaប្រធានគណៈកម្មការប្រតិបត្តិរូបនេះ អះអាងថា៖«ក្លិបបាល់ទាត់ក្នុងលីគកម្ពុជា ជាមជ្ឈមណ្ឌល បណ្ដុះបណ្ដាលកីឡាករជម្រើសជាតិ បើក្លិបមិនរឹងមាំទេ ជម្រើសជាតិកម្ពុជា ក៏មិនរឹងមាំដែរ»។

ការចាប់ឆ្នោត នាថ្ងៃទី១៦ ខែមករា នៅកីឡដ្ឋានព្រីនស៍ ពូល A មាន ក្លិបភ្នំពេញក្រោន, គិរីវង់សុខសែនជ័យ និង កងយោធពលខេមរៈភូមិន្ទ ខណៈ ពូល B មាន វិសាខា, បឹងកេត និង ព្រៃវែង ។ការប្រកួតរវាងក្រុមទាំងនេះ នឹងប្រព្រឹត្តទៅនៅកីឡដ្ឋានព្រីនស៍ និងកីឡដ្ឋានស្ដាតចាស់។

វិសាខា និងទ័ពនឹងធ្វើម្ចាស់ផ្ទះបាល់ទាត់ Pre-Season ថ្នាក់ជាតិមួយមាន៦ក្រុមចូលរួម | MSR Sport ក្រុមទាំង៦ តែងតែប៉ះគ្នាជាញឹកញាប់ ក្នុងក្របខ័ណលីគកំពូល និង ពានសម្ដេច ហ៊ុន សែន ជារៀងរាល់រដូវកាល ។ តែទោះជាយ៉ាងណា ការប្រកួតមុនពេលបើករដូវកាល ជាការតេស្ដសាកល្បងលើបច្ចេកទេសរបស់ក្រុម ក៏ដូចជាកីឡាករ ខណៈក្លិបនីមួយៗ មានការផ្លាស់ប្ដូរកីឡាករ និងកំណែទម្រង់៕