Solskjaer មានគោលបំណងនាំ MU ទៅកាន់ចំណាក់ថ្នាក់លេខ ៣ នៃតារាងEPL

0
649

បន្ទាប់ពីឈ្នះ ៣-០ លើក្រុម Sheffield United នៅវេលាទៀបភ្លឺថ្ងៃទី ២៥ ខែមិថុនា Man United បានតាមគៀកក្នុងចំណាត់ថ្នាក់លេខ ៤ របស់ Chelsea ។ គ្រូបង្វឹក Ole Gunnar Solskjaer ជឿជាក់ថាក្រុមរបស់គាត់អាចធ្វើបានល្អជាងនេះ ដើម្បីឈានទៅកាន់ចំណាក់ថ្នាក់លេខ៣ នៃតារាងលីគកំពូលអង់គ្លេស។

លោកបានលើកឡើងថា “ខ្ញុំមិនដែលនិយាយថាតំណែងទី ៤ គឺជាគោលដៅរបស់ ក្រុមបីសាចក្រហម នោះទេ។ យើងចង់ឈ្នះ និងឡើងទៅកាន់តំណែងចំណាក់ថ្នាក់ទី៣។ សង្ឃឹមថា Man United ស្ថិតនៅលេខ ២ ក្នុងចំណោមក្រុមទាំងពីរនៅចុងបញ្ចប់នៃរដូវកាលនេះ” ។ GOAL នាំសម្ដីរបស់គ្រូបង្វឹក Solskjaer ។

ដោយទទួលបាន ៣ ពិន្ទុពីក្រុម Sheffield។ ក្រុម Man United នៅតែឈរនៅចំណាត់ថ្នាក់ទី ៥ ប៉ុន្តែបង្រួមគម្លាតជាមួយតោខៀវត្រឹមតែ ២ ពិន្ទុប៉ុណ្ណោះ។ “បិសាចក្រហម” មាន ៦ ពិន្ទុនៅពីក្រោយក្រុម Leicester ហើយមានការប្រឈមមុខផ្ទាល់ជាមួយកងទ័ពរបស់លោក Brendan Rodgers លើកីឡាដ្ឋាន King Power ។ ដូច្នេះតំណែងទី ៣ នៅតែមិនទាន់ឈានដល់ចំណុចកំពូលរបស់ បីសាចក្រហម ។

គ្រូបង្វឹក Solskjaer ក៏បានចែករំលែកបន្ថែមទៀតអំពីវីធីលេងបាល់ដែលគាត់ចង់អោយសិស្សរបស់គាត់បង្ហាញ។

យើងគួរតែរកគ្រាប់បាល់បានច្រើន ហើយសំរេចចិត្តការប្រកួតមុនពេលសម្រាក។ ត្រង់ចំណុចនេះ ខ្ញុំតែងតែបារម្ភពីការរកគ្រាប់បាល់បន្ថែម និងការគ្រប់គ្រងការប្រកួត ហើយមិនអោយឱកាសគូប្រកួតទទួលបានបាល់។

ខ្ញុំពិតជាពេញចិត្តណាស់ចំពោះអ្វីដែលសិស្សរបស់ខ្ញុំកំពុងបង្ហាញ ប៉ុន្តែត្រូវតែកែលំអរឲ្យប្រសើរជាង។ អ្នកយុទ្ធសាស្រ្តន័រវេសបានបន្ថែមថាយើងមិនគួរពេញចិត្តនឹងការលេងរបស់យើងទាំងស្រុងនោះទេ។

ទោះបីជា Man United ស្ថិតក្នុងស្ថានភាពដ៏ខ្ពស់ក៏ដោយក៏ពួកគេមិនអាចធ្វេសប្រហែសចំពោះចចកខ្មៅ Wolver ក៏តាមយ៉ាងដិតដល់ជាមួយនឹង ៤៩ ពិន្ទុដូចគ្នា។ “ចចកខ្មៅ” ឈ្នះ ១-០ ទល់នឹង Bournemouth ដោយសារគ្រាប់បាល់តែមួយគត់របស់ Raul Jimenez ។

នៅជុំបន្ទាប់ Man United នឹងក្លាយជាភ្ញៀវនៅលើទីលាន Brighton ។ ការប្រកួតនេះនឹងធ្វើឡើងនៅ ថ្ងៃទី ១ ខែកក្កដា៕