នៅថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍កន្លងទៅក្លិបហង្សក្រហម Liverpool បានធ្វើដំណើរទៅទឹកដីដាណឺម៉ាកដើម្បីជួបជាមួយ Midtjylland ដែលនេះជាការប្រកួតក្នុងក្របខណ្ឌ Champions League វគ្គចែកពូល ក្នុងពូល Dក្នុងទឹកដីកីឡដ្ឋាន MCH Arena ។
ចុចទីនេះចូលទៅកាន់វែបសាយ 1X BET
ក្នុងនោះដែរខ្សែប្រយុទ្ធ Mohamed Salah បានបំបែកកំណត់ត្រាមួយរបស់ក្លិបហង្សក្រហមគឺ បានក្លាយទៅជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិបនៃជំនួបក្នុងក្របខណ្ឌ Champions League ដោយលើសវីរបុរសក្លិបលោក Steven Gerrard ដែលធ្លាប់រកបាន២១គ្រាប់ក្នុងអាជីពរបស់គាត់ជាមួយ Liverpool។
គួរបញ្ជាក់ផងដែរថា លោក Steven Gerrard បានចំណាយពេល ១៧ឆ្នាំនៅទឹកដី Anfield និងធ្លាប់ជួយ Liverpool ឈ្នះពាន UCL ក្នុងឆ្នាំ២០០៥ នៅពេលរូបលោកស៊ុតបាន៣គ្រាប់យកឈ្នះ AC Milan។
ចុចទីនេះ ចាក់បាល់ជាមួយហាងឆេងខ្ពស់
Salah បានស៊ុតទម្លុះសំណាញ់ទីខាងក្រុម Midtjylland នៅនាទីទី១ទាំងដែលកីឡាករមិនទាន់បានកម្ដៅសាច់ដុំស្រួលបួលផង ហើយវាក៏បានក្លាយជាគ្រាប់បាល់ទី ២២ ហើយដែល ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំរូបនេះរកបាននៅព្រឹត្តិការណ៍ Champions League ។
គ្រាប់បាល់១នេះក៏បំបែកកំណត់ត្រាក្លាយជាគ្រាប់បាល់ស៊ុតបញ្ចូលទីលឿនបំផុតក្នុងក្របខណ្ឌ Chmapions League របស់ក្លិប Liverpool ដោយ Salah ចំណាយពេលតែ៥៥វិនាទីប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ការប្រកួតរវាង Midtjylland និង Liverpool បញ្ចប់ទៅដោយលទ្ធផល ១ ទល់នឹង ១ ដោយ Salah បើកឆាកស៊ុត១គ្រាប់ ហើយខាងក្រុមម្ចាស់ផ្ទះ ស៊ុតប៉េណាល់ទីដោយកីឡាករ Scholz នៅនាទីទី៦២បន្ទាប់ពីអ្នកចាំទីវ័យក្មេង Kelleher បានបង្កកំហុសទៅលើកីឡាកររបស់ Midtjylland។
ក្លិបហង្សក្រហម Liverpool កំពុងឈរនៅលេខរៀងទី១ ដោយមាន ១៣ ពិន្ទុ ហើយ Midtjylland ឈរនៅបាតតារាងមានត្រឹមតែ ២ពិន្ទុក្នុងដៃ។
ក្នុងការប្រកួតនេះ លោកគ្រូ Jurgen Klopp បានដាក់កីឡាករក្មេងៗឲ្យចូលលេងជាច្រើននាក់ដែលមានន័យថានេះជាលើកទី១ហើយដែលក្លិបដាក់កីឡាករក្មេងៗឲ្យចូលលេងនៅក្នុងក្របខណ្ឌ Champions League ដែលអាយុជាមធ្យមរបស់កីឡាករគឺ ២៤ឆ្នាំនិង២៦ថ្ងៃ។
កីឡាករវ័យក្មេងដែលគួរឲ្យកត់សម្គាល់គឺខ្សែបម្រើ Leighton Clarkson វ័យ ១៩ឆ្នាំដែលជាកីឡាករមកពីថ្នាលបណ្ដុះបណ្ដាលយុវជនរបស់ Liverpool ហើយនោះជាលើកដំបូងហើយដែលកីឡាកររូបនេះ បង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Champions League ៕