អវត្តមាន លឹម ពិសុទ្ធ ជាឧបសគ្គដ៏ធំសម្រាប់កម្ពុជាឡើងទៅកាន់តំណែងជើងឯក?
ខ្សែបម្រើ លឹម ពិសុទ្ធ របស់ U23 កម្ពុជា មិនទាន់បានជាសះស្បើយពីរបួសទាន់ពេល ដើម្បីចូលរួមការប្រកួតក្នុងពានរង្វាន់ U23 អាស៊ីអាគ្នេយ៍។ បើតាមប្រភពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចុះផ្សាយនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា កីឡាករឆ្នើម លឹម ពិសិដ្ឋ មិនអាចជាសះស្បើយពីរបួសបានទេ ហើយនឹងអវត្តមានពីការប្រកួតពានរង្វាន់ U23 អាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅកម្ពុជា។ នេះមិនមែនជាដំណឹងល្អសម្រាប់ក្រុមកម្ពុជានោះទេ ព្រោះកម្ពុជាកំពុងដាក់ថាមពល និងការប្តេជ្ញាចិត្តគ្រប់បែបយ៉ាងដើម្បីដណ្ដើមយកជើងឯកក្នុងពានរង្វាន់នេះ។ លឹម ពិសុទ្ធ កើតក្នុងឆ្នាំ ២០០១ ទេពកោសល្យរបស់កីឡាករនេះត្រូវបានបង្ហាញនៅក្នុងក្រុមយុវជនកម្ពុជា។ ហើយទោះបីជាមានអាយុត្រឹមតែ ២០ឆ្នាំក៏ដោយ…