AFF U23 ៖ ទីម័រខាងកើត ទទួលលេខ៣ដោយស្វ័យប្រវត្ត ខណៈថៃ និងវៀតណាម ប្រជែងយកជើងឯក
ក្រុមជម្រើសជាតិអាយុក្រុម២៣ឆ្នាំថៃ ត្រូវប្រជែងជាមួយវៀតណាម ដណ្ដើមជើងឯកពានរង្វាន់ AFF U23 Championship 2022 នៅកីឡដ្ឋានជាតិមរតកតេជោ នៅម៉ោង៧ ៖ ៣០នាទីយប ថ្ងៃទី២៦ កុម្ភៈនេះ។ ចំណែកឡាវ និងទីម័រខាងកើត ប្រជែងយកចំណាត់ថ្នាក់លេខ៣ នៅម៉ោង៤រសៀល ប៉ុន្តែដោយហេតុក្រុមឡាវខ្វះខាតកីឡាករ ដូច្នេះទីម័រខាងកើយជាប់លេខ៣ដោយស្វ័យប្រវត្តិ។ មុននឹងឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រនេះ ថៃ បានយកឈ្នះឡាវ ដោយលទ្ធផល២ទល់០ កាលពីថ្ងៃទី២៤ កុម្ភៈ។ គ្រាប់បាល់ទាំងពីរគ្រាប់របស់ថៃ រកបានដោយកីឡាករ Teerasak Poeiphimai នៅនាទី១៥…