Cristiano Ronaldo កើតទុក្ខពិបាកចិត្តចំពោះលទ្ធផលនៃការប្រកួតរវាងព័រទុយហ្គាល់ និងស៊ែប៊ី
Cristiano Ronaldo អង្គុយកើតទុក្ខលើទីលាន នៅពេលដែលរឿងរ៉ាវដែលមិនគួរឱ្យជឿបានកើតឡើងគឺ ព័រទុយហ្គាល់បានបាត់បង់សិទ្ធិដោយផ្ទាល់ចូលទៅកាន់ World Cup ឆ្នាំ២០២២ នៅកាតា ដោយទទួលបារាជ័យចំពោះក្រុមស៊ែប៊ីកាលពីយប់មិញ ក្នុងលទ្ធផល ១ – ២។ កាមេរ៉ារបស់កាសែត ESPN បានផ្ដិតយកបាននូវផ្ទាំងរូបភាពរបស់កីឡាករ Cristiano Ronaldo កើតទុក្ខពិបាកចិត្តចំពោះលទ្ធផលនៃការប្រកួតរវាងព័រទុយហ្គាល់ និងស៊ែប៊ី។ CR7 មិនមានទម្រង់លេងល្អពេលប៉ះស៊ែប៊ី ហើយបានឆ្លងកាត់នូវការប្រកួតជាលើកទីពីរជាប់គ្នា បន្ទាប់ពីលទ្ធផលស្មើជាមួយសាធារណរដ្ឋអៀរឡង់ 0-0។ នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់នៅកីឡដ្ឋាន Da Luz គាត់បានបង្ហាញយ៉ាងច្បាស់ពីការខកចិត្ត…