តោកំណាចទាំងបី​ យកឈ្នះ 2-0 លើ​ក្រុម Malta

0
132

Harry Kane បានប្រាប់ថា​គាត់​មាន​ការ​ភ្ញាក់​ផ្អើល​ក្នុង​ការ​ទទួល​បាន​ជ័យ​ជម្នះ​របស់​ប្រទេស​អង់គ្លេស​លើ​ក្រុម Malta។

ក្រុមតោកំណាចទាំងបីបានលេងក្នុងទម្រង់លេងមិនសូវល្អទល់នឹងក្រុមម៉ាល់តាទេ ប៉ុន្តែនៅតែអាចយកឈ្នះ 2-0 ក្នុងការប្រកួតជម្រុះ Euro 2024។

មានការសម្រេចចិត្តរបស់អាជ្ញាកណ្តាលដ៏ចម្រូងចម្រាសមួយចំនួនពេញមួយការប្រកួត ដោយ Declan Rice ស៊ុតបព្ចូាលទីប៉ុន្តែត្រូវបានច្រានចោល ដោយសារតែ Kane ត្រូវបានគេសន្មត់ថាមានកំហុសដោយសារ offside។

ហេតុការគួរឱ្យកត់សម្គាល់បានកើតឡើងនៅតង់ទីមួយ នៅពេលដែល Kane ត្រូវបានអ្នកចាំទី Henry Bonello បង្កកំហុសក្នុងប្រអប់ ប៉ុន្តែជំនួសឱ្យការផ្តល់បាល់ពិន័យ អាជ្ញាកណ្តាល Luis Miguel Branco Godinho បានបង្ហាញកាតលឿងដល់ប្រធានក្រុមអង់គ្លេស។

កីឡាករ និងអ្នកគាំទ្រនៅកីឡដ្ឋាន Wembley មានការងឿងឆ្ងល់ចំពោះការសម្រេចចិត្តនេះ។

Kane​ បានបន្តទៀតថា​ ខ្ញុំគ្រាន់តែផ្តោតទៅលើការពិតដែលពួកយើងឈ្នះ ហើយសង្ឃឹមថានឹងធានាពួកយើងជាកីឡាករកំពូលសម្រាប់រដូវក្តៅក្រោយ។

ខ្សែ​ប្រយុទ្ធ Bayern Munich បាន​បន្ថែម​ថា៖ វា​មិន​មែន​ជា​ទម្រង់​លេង​ដ៏​ល្អ​បំផុត​របស់​យើង​ទេ ​កីឡាករក្នង​ក្រុម​របស់យើង​មាន​គុណភាព​ នឹងសមត្ថភាពច្រើន​ជាង​នេះ​ទៅ​ទៀត។

នៅ​ពេល​ចាប់​ផ្តើម​ការ​ប្រកួត យើង​បាន​ខក​ខាន​នូវ​ចង្វាក់​នៃការប្រគួតរបស់យើង។ នៅ​ក្នុង​តង់​ទី​ពីរ យើង​មាន​ការ​គ្រប់​គ្រង និង​បង្កើត​ឱកាស​បន្ថែម​ទៀត ហើយសរុបមក វាជាការឈ្នះ 2-0 ។

ខ្ញុំគិតថាយើងកំពុងប្រគួតជាច្រើននៅពេលនេះនឹង យើង​មាន​របួស​ខ្លះ​ដែរ ហើយ​កីឡាករ​ដែល​ចូល​មក​ត្រូវ​តែ​ប្រគួតនៅលើទីលាន។

កីឡាករ​ទាំងអស់​ដែល​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ​មិន​ស្ថិត​នៅ​តាម​ស្តង់ដារ​ធម្មតា​របស់​ពួកគេ​ទេ ប៉ុន្តែ​នោះ​គឺ​ជា​បាល់ទាត់។ យើងប្រហែលជាមានអារម្មណ៍អស់កម្លាំងផ្លូវចិត្តបន្តិច។ យើង​ស្ថិត​នៅ​កំពូល​ក្នុង​ពូល ហើយ​យើង​មាន​មួយ​ប្រកួតទៀត ហើយ​សង្ឃឹម​ថា យើង​បញ្ចប់​វា​ដោយ​ការ​ឈ្នះ។