លោក Toni freixa បានបញ្ជាក់អំពីអានគត់របស់ Neymar នៅក្លឹប Barcelona

0
758

លោក Toni freixa ដែលជាបេក្ខភាពម្នាក់ ត្រូវប្រកួតប្រជែងដណ្ដើមតំណែងជាប្រធានក្លិប FC Barcelona ថ្មី បាននិយាយច្បាស់ៗថាលោកនឹងមិនតាមទិញអតីតខ្សែប្រយុទ្ធដ៏ល្បី Neymar Jr. ត្រឡប់មកលេងនៅទឹកដី Camp Nou វិញឡើយដោយលោកបានលើកហេតុផលថា Neymar មិនទាំងជាប់ឈ្មោះជាកីឡាករល្អបំផុតចំនួន៣០រូបនៅអឺរ៉ុបផងនាពេលនេះ។

ចុចទីនេះចូលទៅកាន់វែបសាយ 1X BET

Neymar Jr. វ័យ ២៨ឆ្នាំ បច្ចុប្បន្នកំពុងលេងឲ្យក្លិបសេដ្ឋី Paris Saint-Germain ធ្លាប់ត្រូវមនុស្សជាច្រើនចាត់ទុកថាជាកីឡាករល្អក្នុងចំណោមកីឡាករផ្សេងទៀតនៅលើពិភពលោក។

លោក Freixa ហាក់បីដូចជាបង្ហាញទស្សនៈផ្ទុយ ដែលបញ្ជាក់ច្បាស់ថាលោកមិនមែនជាអ្នកកោតសរសើរកីឡាករប្រេស៊ីលម្នាក់នេះទេ និងគ្មានគម្រោងតាមទិញយក Neymar Jr. មកវិញឡើយបើទោះបីជាអតីតប្រធានក្លិប Josep Maria Bartomeu ធ្លាប់ព្យាយាមដាក់គោលដៅតាមទិញរូបគេយ៉ាងណាក៏ដោយ។

លោកបានថ្លែងប្រាប់សារពត៌មាន Cadena SER ថា៖

ដោយសារតែទម្រង់លេងបច្ចុប្បន្នរបស់គេនេះហើយទើប Neymar មិនអាចជាប់ឈ្មោះជាកីឡាករដែលល្អទាំង៣០រូបក្នុងទ្វីបអឺរ៉ុបផង បើសិនខ្ញុំបានជាប់ជាប្រធានក្លិបមែន ខ្ញុំនឹងមិនតាមទិញគេទេ។សម្រាប់ខ្ញុំ ក្លិប Barcelona គឺ Barcelona ពួកយើងមិនពឹងផ្អែកលើកីឡាករណាម្នាក់នោះទេ

ចុចទីនេះ ចាក់បាល់ជាមួយហាងឆេងខ្ពស់

Neynar Jr. បានដើរចេញពីទឹកដី Camp Nou ហើយផ្លាស់ទៅលេងឲ្យក្លិបសេដ្ឋី Paris Saint-Germain ក្នុងតម្លៃតម្លៃបំបែកកំណត់ត្រា ២០០លានផោន (ឬប្រមាណ២៦៧លានដុល្លារ) នារដូវក្ដៅឆ្នាំ២០១៧។ ចាប់តាំងពីពេលនោះមក មានលេចឮព័ត៌មានមិនដាច់ស្រេចទាល់តែសោះថា Neymar មានបំណងចង់ត្រឡប់មកក្លិបអ្នកមានបុណ្យ FC Barcelona វិញ។

គួរបញ្ជាក់់ផងដែរថា ក្លិបអធិរាជស Real Madrid ក៏ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ចង់ទិញយកកីឡាករសញ្ជាតិប្រេស៊ីលនេះមកកាន់ទឹកដី Santiago Bernabeu ផងដែរ ដោយកាលណោះ Neymar ហាក់ដូចជាចង់រើបម្រះចេញពីក្លិបនៅប្រទេសបារាំង ប៉ុន្តែមកទល់ពេលនេះ រូបគេបានស្នាក់នៅPSG បន្តដល់រដូវកាលទីបួន និងបានស៊ុតបញ្ចូលទីចំនួន ៧៣ គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ៩៣ ប្រកួត។

ចុចទីនេះ ដើម្បីចូលលេងកាស៊ីណូ

ដោយឡែក នាយកគ្រប់គ្រងផ្នែកកីឡា របស់ក្លិប PSG លោក Leonardo បានលើកឡើងថា ក្លិបកំពុងចរចារជាមួយ Neymar និង Kylian Mbappe ដើម្បីបន្តកុងត្រាថ្មីឲ្យពួកគេ។

Leonardo បានផ្ដល់តម្រុយថា៖

ដូចដែលដឹងហើយថាពេលនេះ ក្លិប PSG កំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុ ពួកយើងកំពុងស្ថិតក្នុងស្ថានភាពមួយដ៏ស្មុគស្មាញ វាមិនងាយស្រួលនោះទេ!ប៉ុន្តែពួកយើងបាននិយាយដោយផ្ទាល់ជាមួយ Neymar និង Mbappe ពីរឿងកុងត្រានោះ…មានសំណួរជាច្រើនណាស់ដែលត្រូវលើកយកមកជជែក នាពេលខាងមុខនេះ ពួកយើងនឹងធ្វើឲ្យគ្រប់យ៉ាងច្បាស់លាស់។

ចុះឈ្មោះ 1X BET ឥឡូវនេះ