អ្នកគាំទ្រវៀតណាមជាច្រើននាំគ្នាសើចចំអកដាក់ក្រុម ថៃ និងកម្ពុជា ក្រោយការប្រកួតលទ្ធផល ១-០

0
162

មុនការប្រកួតនេះ អ្នកគាំទ្រកម្ពុជាជាច្រើនបានរំពឹងថា U23 វៀតណាម នឹងយកឈ្នះថៃដោយលទ្ធផល ៣ គ្រាប់ ដើម្បីជួយក្រុមកម្ពុជាឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

បន្ទាប់ពី U23 វៀតណាម យកឈ្នះ ថៃ ១-០។ នៅលើគណនីហ្វេសប៊ុក អ្នកគាំទ្រវៀតណាមជាច្រើនបានសរសរ «សុំទោសដល់កម្ពុជា» ដែលមិនអាចឈ្នះច្រើន៣គ្រាប់ទល់នឹងថៃ។

អ្នក​គាំទ្រ​វៀតណាម​ជា​ច្រើន​បាន​ឆ្លៀត​ឌឺដងដាក់ក្រុម​ថៃ ​និង​កម្ពុជា។ អ្នក​ប្រើ​គណនី​ហ្វេសប៊ុក Trang Tran បាន​សរសេរ​ថា៖ «សុំទោសកម្ពុជា! យើងបានបាត់បង់កីឡាករសំខាន់ៗជាច្រើនសម្រាប់ការប្រកួតនេះ។ យើងបានព្យាយាមអស់ពីសមត្ថភាពដើម្បីជួយអ្នក ប៉ុន្តែមិនអាចទៅរួច។ សង្ឃឹមថាអ្នកនៅតែអបអរសាទរយើង»។

គណនីហ្វេសប៊ុក Nguyen Anh Cong បានសរសេរថា៖ «សុំទោសកម្ពុជា! វៀតណាម​បាន​ព្យាយាម​អស់​ពី​សមត្ថភាព ប៉ុន្តែ​ឈ្នះ​បានតែ​១​គ្រាប់ប៉ុណ្ណោះលើក្រុមថៃ»។ ចំណែកអ្នកគាំទ្រដែលមានគណនីហ្វេសប៊ុកឈ្មោះ Thu Nu បានសរសេរថា៖ «សុំទោសស្តេចបាល់អាស៊ីអាគ្នេយ៍ (កម្ពុជា) ការសង្គ្រោះត្រូវបានបរាជ័យ»។

ទន្ទឹម​នឹង​នេះ អ្នក​គាំទ្រ​ថៃ​នៅ​តែ​ជូរ​ចត់​នឹង​លទ្ធផល​នៃ​ការ​ប្រកួត​លើក​នេះ។ អ្នកគាំទ្រក្រុមថៃបាន​រិះគន់​កីឡាករ​វៀតណាម​ថា​ «ធ្វើ​ពុត​ជា​ដេក​នៅលើ​ទីលាន​ដើម្បី​ពន្យា​ពេលវេលានៃការប្រកួត»។

អ្នកគាំទ្រក្រុមថៃដែលមានគណនីហ្វេសប៊ុកឈ្មោះ Jatuchai Thongsri បានសរសេរថា៖ «ការប្រកួតមានរយៈពេល ៩០ នាទី ប៉ុន្តែវៀតណាមលេងបានតែ ៦០ នាទីប៉ុណ្ណោះ នៅសល់ ៣០ នាទីទៀត ពួកគេព្យាយាមដេកនៅលើទីលាន»។

អ្នកគាំមានគណនីហ្វេសប៊ុកឈ្មោះ Black Boat បានសរសេរ; «កីឡាករ​ថៃ​លេង​បាន​ល្អ ខណៈ​វៀតណាម​តែងតែ​ព្យាយាម​ពន្យាពេលនៅ​លើ​ទីលានក្នុង​ពេល​ប្រកួត ។ ប្រហែលជាពួកគេត្រូវបានឧបត្ថម្ភដោយហាងលក់គ្រែ»៕