គ្មានគ្រូបង្វឹក គ្មានក្រុមខ្លាំង គឺ U23 ថៃ បញ្ជូនតែជំនួយការគ្រូបង្វឹក Balero Garcia និងកីឡាករក្មេងៗដែលលេងក្នុងក្របខណ្ឌទី២ និងទី៣ មកកាន់កម្ពុជា ដើម្បីចូលរួមការប្រកួតជើងឯក U23 អាស៊ីអាគ្នេយ៍ឆ្នាំ២០២២។
U23 ថៃចូលហ្វឹកហាត់នៅថ្ងៃទី ៨ ខែកុម្ភៈ ហើយបើធៀបនឹងក្រុមផ្សេងទៀតក្នុងពូលដូច U23 វៀតណាម កីឡាករថៃបានហាត់ប៉ុន្មានថ្ងៃតែប៉ុណ្ណោះមុនមកដល់កម្ពុជា។
តាមការគ្រោងទុក ក្រុមរបស់លោកគ្រូបង្វឹក Garcia នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ១១ ខែកុម្ភៈ ហើយមានពេល ៥ ថ្ងៃដើម្បីត្រៀមប្រកួតជាមួយ U23 សិង្ហបុរី នៅវេលាម៉ោង 19:00 យប់។
U23 ថៃ មិនអាចកោះហៅកីឡាករកំពូលៗដូចជា Suphanat, Punya… ទៅចូលរួមវគ្គហ្វឹកហាត់ U23 អាស៊ីអាគ្នេយ៍បានទេ ព្រោះ លីគកំពូលថៃ ចាប់ផ្តើមប្រកូតហើយហើយ។
គ្រូបង្វឹក Garcia ក៏គ្រាន់តែជាអ្នកបណ្ដោះអាសន្នសម្រាប់មកកាន់កម្ពុជាជំនួសលោកគ្រូបង្វឹក Worawut Srimaka ដែលត្រូវបានតែងតាំងឲ្យដឹកនាំក្រុម U23 ថៃ កាលពីឆ្នាំមុន។ គ្រូបង្វឹក Srimaka ស្រដៀងនឹងគ្រូបង្វឹកក្រុមវៀតណាម Park Hang Seo ដែរគឺគ្រាន់តែចូលរួមសង្កេតមើលកូនក្រុមលេងតែប៉ុណ្ណោះ។
U23 ថៃ ត្រូវបានគេរំពឹងថានឹងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើ “FIFA Days” នៅដើមខែមីនា។ នៅពេលនោះ កីឡាករមកពីក្លឹបនៅលីគកំពូលថៃ នឹងត្រូវបានកោះហៅមកកាន់ក្រុមដើម្បីចូលរួមការប្រកួតហ្វឹកហាត់ប្រកបដោយគុណភាពនៅ UAE ។ គេរំពឹងថានឹងមានក្រុម U23 ខ្លាំងៗចំនួន ៨ មកពីអាស៊ីដូចជា UAE អ៊ូសបេគីស្ថាន អ៊ីរ៉ាក់ ចិន និងតំណាងអឺរ៉ុបក្រូអាតផងដែរ។
ខ្សែប្រយុទ្ធ Anon Chorpradit ដែលជាកីឡាករមកពីក្លឹបចលនា Nonthaburi City បាននិយាយថា «ខ្ញុំសប្បាយចិត្ត និងរំភើបខ្លាំងណាស់ នៅពេលដែលខ្ញុំត្រូវបានកោះហៅមកជាលើកដំបូង។ ខ្ញុំមិនបាននិយាយគ្នាផ្ទាល់ជាមួយគ្រូបង្វឹក Salvador Garcia ទេកាលពីមុន ប៉ុន្តែគ្រូបង្វឹកប្រាប់ខ្ញុំថាលឹងឲ្យអស់ពីសមត្ថភាព បង្ហាញជំនាញឲ្យអស់ពីសមត្ថភាព។ គោលដៅផ្ទាល់ខ្លួនរបស់ខ្ញុំគឺធ្វើឱ្យអស់ពីសមត្ថភាព»។
កន្លងមកកាលពីថ្ងៃទី៩ ខែកុម្ភៈ គ្រូបង្វឹក Garcia បានដឹកនាំកូនសិស្សរបស់ខ្លួនទៅប្រកួតមិត្តភាពជាមួយក្លឹប Kasetsart FC របស់លីគទី២ថៃ ហើយចាញ់ក្នុងលទ្ធផល ២-៣។ Sittha និង Teerasak ជាអ្នកស៊ុតបញ្ចូលទីពីរគ្រាប់ឲ្យ U23 ថៃ។ ប៉ុន្តែចូលដល់តង់ទី២ Kasetsart FC បានវាយបកវិញ៣គ្រាប់ជាប់គ្នាដើម្បីយកឈ្នះគូប្រកួត៕