ក្រុម U23 វៀតណាម នឹងចូលរួមការប្រកួតជើងឯក U23 អាស៊ីអាគ្នេយ៍ឆ្នាំ 2022 នៅកម្ពុជា ដោយមានកីឡាករ ២៧រូប បើយោងតាមបទប្បញ្ញត្តិថ្មីរបស់គណៈកម្មាធិការរៀបចំ គឺឲ្យក្រុមនិមួយៗមានកីឡាករចាប់ពី២៣ ទៅ២៨រូបតែប៉ុណ្ណោះ។
ចែករំលែកជាមួយសារព័ត៌មាននារសៀលថ្ងៃទី៩ ខែកុម្ភៈ គ្រូបង្វឹក Dinh The Nam បាននិយាយថា ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត Covid-19 គណៈកម្មាធិការរៀបចំការប្រកួតជើងឯក U23 អាស៊ីអាគ្នេយ៍ឆ្នាំ ២០២២ បានអនុញ្ញាតឱ្យក្រុមនីមួយៗបង្កើនចំនួនចុះឈ្មោះកីឡាករចាប់ពី ២៣ ទៅ ២៨រូប។ ដូច្នេះហើយ ក្រុម U23 វៀតណាម នឹងនាំកីឡាករទាំង ២៧រូប ដែលប្រមូលផ្តុំនៅទីក្រុង Binh Duong មកកាន់កម្ពុជា។ ក្នុងនោះកីឡាករពីររូបមានរបួសស្រាលគឺខ្សែបម្រើ Ba Quyen និងខ្សែការពារ Ngoc Thang។
ចូលរួមការប្រកួតជើងឯក U23 អាស៊ីអាគ្នេយ៍ឆ្នាំ 2022 ជាមួយនឹងកីឡាករភាគច្រើនមកពី U21 គ្រូបង្វឹក Dinh The Nam រំពឹងថាក្រុមរបស់ខ្លួននឹង «ជោគជ័យ» ក្នុងការប្រកួតនេះ ដើម្បីនាំក្រុម U.23 ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម2022លើកទី៣១ នាខែឧសភាខាងមុខ។
កីឡាករដែលមានភាពលិចធ្លោខ្លាំងនៅក្នុងក្រុម U23 វៀតណាម ដែលមកកម្ពុជាលើកនេះ គឺខ្សែប្រយុទ្ធកើតឆ្នាំ ២០០៣ ង្វៀន ក្វុកវៀត។ កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនាពេលបច្ចុប្បន្ននៃការប្រកួតជើងឯកជាតិ U21 និងដាក់ឈ្មោះថា “King of the Youth League” កំពុងព្យាយាមបង្ហាញសមត្ថភាពខ្លួនឯង និងត្រូវបានគ្រូបង្វឹក Dinh The Nam កោតសរសើរយ៉ាងខ្លាំង។
តាមការគ្រោងទុក នៅថ្ងៃទី១០ ខែកុម្ភៈ ក្រុម U23 វៀតណាម ត្រូវប្រកួតមិត្តភាពចុងក្រោយជាមួយក្លឹប Long An ដើម្បីបំពេញក្រុម មុននឹងចាកចេញមកកាន់កម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ។ មុននោះក្រុម U23 វៀតណាម បានយកឈ្នះ U19 Binh Duong ៣-០៕