វៀតណាម៖ AFF U23 Championship 2022 តាមពិតគ្រាន់តែជាការប្រកួតមិត្តភាពប៉ុណ្ណោះ

0
2103

នៅ​សល់​តែ​១​សប្តាហ៍​ទៀត​ប៉ុណ្ណោះ ការប្រកួត AFF U23 Championship 2022 នឹងឈានចូលមកដល់ហើយ ដែលរៀបចំ​ឡើង​នៅ​កម្ពុជា។ បច្ចុប្បន្ននេះ កូនក្រុមរបស់គ្រូបង្វឹក Dinh The Nam នៅតែកំពុងហ្វឹកហាត់ដើម្បីឆ្ពោះទៅរកការប្រកួតប្រកបដោយជោគជ័យ។

ស្ថិតនៅក្នុងក្រុមដែលត្រូវបានចាត់ទុកថាជាក្រុម “មរណៈ” ជាមួយនឹងវត្តមានរបស់ U23 ថៃ និង U23 សិង្ហបុរី ។ ពិនិត្យមើលភាពជាក់ស្ដែង ការឆ្លងកាត់ពូលនេះចូលទៅវគ្គបន្តគឺមិនមានភាពងាយស្រួលនោះទេ សម្រាប់កូនក្រុមរបស់គ្រូបង្វឹក Dinh The Nam ។ គួរជម្រាបថា កីឡាករ U23 វៀតណាម ដែលចូលរួមក្នុងការប្រកួតឆ្នាំនេះ គឺមានអាយុចន្លោះពី ១៨ ទៅ ២១ឆ្នាំប៉ុណ្ណោះ។

U23 Việt Nam tập xuyên Tết ở Bình Dương - Tin Tức Mới

ទន្ទឹម​នឹង​នេះ បើ​ទោះវៀតណាម​មិន​នាំ​ក្រុម​ខ្លាំង​មក​កម្ពុជា​ក៏​ដោយ ក៏មិនអាចមើលស្រាល​គុណភាព​កីឡាករ​ថៃ​​បាន​ដែរ។ ផ្ទុយពីសហព័ន្ធកីឡាបាល់ទាត់វៀតណាម និងសហព័ន្ធកីឡាបាល់ទាត់ថៃ ទំនងជាសហព័ន្ធបាល់ទាត់សិង្ហបុរីនឹងបញ្ជូនក្រុម U23 “ពិតប្រាកដ” ទៅចូលរួមការប្រកួតជើងឯក AFF U23 Championship 2022។

U23 Việt Nam gặp cú “sốc” khi tập luyện tại Bình Dương - Sport Times

ដូច្នេះ ដើម្បី​ចង់​ចូល​រួម​វគ្គ​ជម្រុះ គ្រូ​បង្វឹក​លោក Dinh The Nam ត្រូវ​តែដឹកនាំកូនក្រុម​លេង​ឱ្យ​អស់​ពី​សមត្ថភាព​ ១០០% បើមិនដូច្នេះទេ ហានិភ័យនៃការធ្លាក់ក្នុងពូលខ្ពស់បំផុត បើទោះជាសហព័ន្ធកីឡាបាល់ទាត់វៀតណាម បានបញ្ជាក់ថា U23 វៀតណាម នឹងមកកម្ពុជាលើកនេះ គ្រាន់តែលេងសើច ដើម្បីត្រៀមស៊ីហ្គេមលើកទី៣២ ដែលនឹងប្រព្រឹត្តិទៅនៅឆ្នាំក្រោយ។

Campuchia được chọn đăng cai Giải U.23 Đông Nam Á 2022

ការដែលសហព័ន្ធបាល់ទាត់វៀតណាមមិនកំណត់គោលដៅជាក់លាក់សម្រាប់គ្រូ និងសិស្សរបស់គ្រូបង្វឹក Dinh The Nam គឺនិយាយឱ្យសាមញ្ញថា វៀតណាមគិតថាការប្រកួតជើងឯក AFF U23 Championship 2022 តាមពិតគ្រាន់តែជាការប្រកួតមិត្តភាពប៉ុណ្ណោះ។ គ្មាន​ហេតុផល​អ្វី​ដែល​សហព័ន្ធ​បាល់ទាត់​វៀតណាម «​ប្រើកីឡាករខ្លាំង មកសម្លាប់គូរប្រកួតឡើយ​»។