ប្រធាន​ UEFA៖ ការ​ប្រកួត​បាល់ទាត់​ត្រលប់មកវិញ​ពេលឆាប់ៗ

0
843
{"subsource":"done_button","uid":"40DD8551-4EE0-4972-B361-94CDB1116B56_1587396734801","source":"editor","origin":"gallery","sources":["306831361076211","296387512089211","316448479333211","303120862435211","294355032092211","296387435134211","296387314048211"],"source_sid":"40DD8551-4EE0-4972-B361-94CDB1116B56_1587396804629"}

លោក​ Aleksander Ceferin ប្រធាន​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​ UEFA បាន​និយាយ​ថា​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ការ​ប្រកួត​នឹង​ត្រលប់​មក​វិញ​ ដោយ​មិន​មាន​អ្នក​គាំទ្រ​ចូល​រួម​ជា​មួយ​។

លោក​ Ceferin បាន​និយាយ​ថា​ ៖ ” កត្តា​ចម្បង​ឥឡូវ​នេះ​គឺ​សុខភាព​របស់​ អ្នក​គាំទ្រ​ កីឡាករ​ និង​អ្នក​ផ្សេងៗ​ទៀត​។ ទោះ​ជា​យ៉ាង​ណា​ក្ដី​ការ​ប្រកួត​នឹង​ត្រលប់​មក​វិញ​ ហើយ​ខ្ញុំ​យល់​ឃើញ​ថា​ រដូវ​កាល​នេះ​នឹង​អាច​បញ្ចប់​បាន​ ” ។

ប្រធាន​ UEFA រូប​នេះ​បាន​បន្ត​ ៖ ” ច្បាស់​ណាស់​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ដោយ​មិន​ឲ្យ​មាន​អ្នក​គាំទ្រ​ចូល​រួម​ទេ​ តែ​យ៉ាង​ក្ដី​ខ្ញុំ​គិត​វា​អាច​ធ្វើ​អ្នក​គាំទ្រ​មាន​ការ​សប្បាយ​រីករាយ​ឡើង​វិញ​។ ពួក​យើង​ត្រៀម​ខ្លួន​លេង​ដោយ​មិន​មាន​អ្នក​គាំទ្រ​រួច​រាល់​ហើយ​ ” ។

យ៉ាង​ណា​មិញ​ លោក​ក៏​បាន​សង្ឃឹម​ថា​ ការ​ប្រកួត​ UEFA Champions League វគ្គ​ផ្ដាច់​ព្រ័ត្រ​អាច​នឹង​ធ្វើ​ឡើង​នៅ​ខែ​កញ្ញា​ ឆ្នាំ​២០២០​ខាង​មុខ​នេះផង​ដែរ​៕