វាសនាកម្ពុជាក្នុងការបន្តទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងការប្រកួតជើងឯក U23 អាស៊ីអាគ្នេយ៍ឆ្នាំ 2022 គឺអាស្រ័យទៅលើ U23 វៀតណាមជាអ្នកសម្រេចនៅរាត្រីយប់នេះ។
នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ក្រុម U23 កម្ពុជា បានចាញ់ U23 ទីម័រខាងកើត ដោយលទ្ធផល ០-១។ ការបរាជ័យខាងលើ គឺការពិបាកទទួលយកសម្រាប់អ្នកគាំទ្រនៅពេលដែលគ្រាប់បាល់នោះត្រូវបានស៊ុតបញ្ចូលទីដោយកីឡាករកម្ពុជាខ្លួនឯង។
ការបរាជ័យនៅលើទឹកដីខ្លួនឯងធ្វើឲ្យគ្រូបង្វឹក Honda បាត់បង់សិទ្ធិសម្រេចលើសំបុត្រចូលទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ U23 អាស៊ីអាគ្នេយ៍ឆ្នាំ ២០២២ ដែលកម្ពុជានឹងបន្តឡើងបាន ប្រសិនបើ U23 ថៃ ចាញ់ U23 វៀតណាម ដោយលទ្ធផល ៣ គ្រាប់យ៉ាងតិច ឬ U23 វៀតណាម ចាញ់ថៃ ដោយ៨គ្រាប់យ៉ាងតិច។
ដូច្នេះហើយ ទើបអ្នកគាំទ្រកម្ពុជាជាច្រើន បានងាកមកគាំទ្រ U23 វៀតណាម។ គណនីមួយឈ្មោះ Vannaa Naa Rithh សរសេរថា៖ «តោះវៀតណាម យើងជឿថាអ្នកអាចយកឈ្នះថៃបាន ច្បាស់ជាផ្ដួលថៃបាន ៣ គ្រាប់ឬច្រើនជាងនេះ»។
ការប្រកួតរវាង U23 វៀតណាម និង U23 ថៃ នឹងធ្វើឡើងនៅម៉ោង 19:00 ថ្ងៃទី 22 ខែកុម្ភៈ។ បច្ចុប្បន្ន ក្រុមរបស់គ្រូបង្វឹក Dinh The Nam កំពុងឈរនៅកំពូលតារាងពូល C។ សហព័ន្ធកីឡាបាល់ទាត់វៀតណាម ក៏បានប្រញាប់បន្ថែមកីឡាករចំនួន ៦ នាក់បន្ថែមទៀតមកកាន់កម្ពុជា បន្ទាប់ពីកីឡាករជាច្រើនរូបត្រូវបានវាយប្រហារដោយ Covid-19 ៕