វៀតណាម និងថៃ ជាអ្នកសម្រេចវាសនាកម្ពុជាឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

0
1457

វាសនាកម្ពុជាក្នុងការបន្តទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងការប្រកួតជើងឯក U23 អាស៊ីអាគ្នេយ៍ឆ្នាំ 2022 គឺអាស្រ័យទៅលើ U23 វៀតណាមជាអ្នកសម្រេចនៅរាត្រីយប់នេះ។

នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ក្រុម U23 កម្ពុជា បានចាញ់ U23 ទីម័រខាងកើត ដោយលទ្ធផល ០-១។ ការបរាជ័យខាងលើ គឺការពិបាកទទួលយកសម្រាប់អ្នកគាំទ្រនៅពេលដែលគ្រាប់បាល់នោះត្រូវបានស៊ុតបញ្ចូលទីដោយកីឡាករកម្ពុជាខ្លួនឯង។

ការបរាជ័យនៅលើទឹកដីខ្លួនឯងធ្វើឲ្យគ្រូបង្វឹក Honda បាត់បង់សិទ្ធិសម្រេចលើសំបុត្រចូលទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ U23 អាស៊ីអាគ្នេយ៍ឆ្នាំ ២០២២ ដែលកម្ពុជានឹងបន្តឡើងបាន ប្រសិនបើ U23 ថៃ ចាញ់ U23 វៀតណាម ដោយលទ្ធផល ៣ គ្រាប់យ៉ាងតិច ឬ U23 វៀតណាម ចាញ់ថៃ ដោយ៨គ្រាប់យ៉ាងតិច។

ដូច្នេះហើយ ទើប​អ្នកគាំទ្រ​កម្ពុជា​ជាច្រើន​ បានងាកមកគាំទ្រ U23 វៀតណាម​។ គណនី​មួយ​ឈ្មោះ Vannaa Naa Rithh សរសេរ​ថា​៖ «​តោះវៀតណាម យើង​ជឿ​ថា​អ្នក​អាច​យក​ឈ្នះ​ថៃ​បាន ច្បាស់​ជា​ផ្ដួល​ថៃ​បាន ៣ គ្រាប់​ឬ​ច្រើន​ជាង​នេះ»។

ការប្រកួតរវាង U23 វៀតណាម និង U23 ថៃ នឹងធ្វើឡើងនៅម៉ោង 19:00 ថ្ងៃទី 22 ខែកុម្ភៈ។ បច្ចុប្បន្ន ក្រុមរបស់គ្រូបង្វឹក Dinh The Nam កំពុងឈរនៅកំពូលតារាងពូល C។ សហព័ន្ធកីឡាបាល់ទាត់វៀតណាម ក៏បានប្រញាប់បន្ថែមកីឡាករចំនួន ៦ នាក់បន្ថែមទៀតមកកាន់កម្ពុជា បន្ទាប់ពីកីឡាករជាច្រើនរូបត្រូវបានវាយប្រហារដោយ Covid-19 ៕