Wolves ឬ Wolverhampton Wanderers ជាក្រុមមួយនៅ Premire League កំពុងឡើងជើងខ្លាំង ក្រោយពេលលត់ក្រុមតំបន់ Top 6 យកបាន ៣ ពិន្ទុដោយប្រើទម្រង់លេងវាយបក ទទួលបានការចាប់អារម្មណ៍ខ្លាំង រហូតឡើងមកឈរលេខ ៦ មាន ៤៣ ពិន្ទុនៅរដូវកាល ២០១៩-២០២០ ។
ចំណែកពានអឺរ៉ុប Europa League ក្រុម Wolves លេងដល់វគ្គ ១៦ ក្រុមចុងក្រោយ ដោយស្មើ ១-១ ទល់នឹងក្រុមមកពីក្រិក Olympiacos ជើងទី ១ តែជើងទី ២ ត្រូវបានផ្អាក ។
ការដែលលេងយល់ចិត្តគ្នា ត្រូវបានគេដឹងថាជាមូលហេតុដែលនាំឲ្យក្រុមមួយនេះ ពូកែវាយបក ខណៈដែលកីឡាករលេចធ្លោសញ្ជាតិអេស្ប៉ាញគឺ Adama Traore និងខ្សែប្រយុទ្ធមុិចសិចកូ Raúl Jiménez ។ ប្រសិនណាបើបានកៅអីលេង Champions League ប្រាកដជាក្រុមធំៗខ្លាចរអា មិនខាន។
ក្រុមនេះមាន កីឡាករព័រទុយហ្គាល់ ច្រើនជាងគេនៅ Premire League ពោលគឺ ១៦ នាក់ក្នុងឈុតធំ។ ជាពិសេសស្ទើរពាក់កណ្ដាលនៃជម្រើស ១១ នាក់គឺសុទ្ធតែជាកីឡាករជម្រើសជាតិព័រទុយហ្គាល់តែម្ដង រួមមាន កីឡាករ Rui Patricio, Joao Moutinho, Ruben Neves, Diogo Jota, Ruben Vinagre, Pedro Neto និង Burno Jordao រីឯលោក Nuno Espírito Santo ជាគ្រូបង្វឹកក៏សញ្ជតិព័រទុយហ្គាល់ ផងដែរ។
ជម្រាបជូនផងដែរា កីឡាករព័រទុយហ្គាល់ កំពុងប្រកបអាជីបនៅ Premire League នៅមានកីឡាករ ៩ រូបផ្សេងទៀតដូចជា Bernardo Silva និង Joao Cancelo លេងឲ្យក្លឹប Manchester City។ កីឡាករ Goncalo Cardoso និង Xandre Silva លេងឲ្យក្លឹប West Ham។
កីឡាករ Ricardo Pereira លេងឲ្យ Leicester City។ ឯ Andre Gomes លេងឲ្យក្លឹប Everton ។ កីឡាករ Cedric Soares លេងឲ្យក្លឹប Southampton ។ កីឡាករ Domingos Quina លេងឲ្យក្លឹប WatFord ចំណែកកីឡាករ Diogo Dalot លេងឲ្យ Manchester United ។
ទស្សនាវីដេអូហាយឡាយខាងក្រោម៖