Mendy អ្នកចាំទីថ្មីរបស់ តោខៀវ ចេញប្រកួតលើកទី១ ត្រូវរបួសបាត់

0
780

អ្នក​ចាំ​ទី​ចំណូល​ថ្មី​កីឡាករ Edouard Mendy បាន​ត្រឡប់​មក​កាន់ Chelsea វិញ​ហើយ បន្ទាប់​ពី​ទទួល​រង​របួស​ភ្លៅ​ខណៈ​ហ្វឹកហាត់​ជាមួយ​ជម្រើសជាតិ​សេណេហ្គាល់។

Mendy វ័យ​២៨​ឆ្នាំ​​ចូលរួម​ជាមួយ​តោខៀវ​ក្នុង​កុងត្រា​រយៈពេល​៥​ឆ្នាំ​កាល​ពី​ខែ​មុន និង​បិទ​មិន​ឲ្យ​គេ​ទាត់​ចូល​នៅ​ប្រកួត​បង្ហាញ​​ខ្លួនដំបូង​ឲ្យ Chelsea ក្នុង​ពាន​រង្វាន់ Premier League ទល់​នឹង Crystal Palace។

សម្រាប់​ពេល​នេះ​គេ​បាន​របួស​ភ្លៅ​ខាង​ស្ដាំ​អំឡុង​ពេល​ហ្វឹកហាត់​កាល​ពី​ថ្ងៃ​ពុធ។ គេ​ត្រូវ​បាន​បញ្ជូន​មក​ទីក្រុង​ឡុងដ៏ ដើម្បី​ពិនិត្យ​ព្យាបាល។ ជម្រើស​ជាតិ​សេណេហ្គាល់​ត្រូវ​មាន​ភារកិច្ច​លេង​ទល់​នឹង​​ម៉ារ៉ុក​នៅ​យប់​ថ្ងៃ​សុក្រ​នេះ។ Chelsea បាន​សម្រេច​ទិញ Edouard Mendy ពី​ក្លឹប​នៅ​បារាំង Rennes ក្នុង​តម្លៃ​ខ្លួន​២២​លាន​ផោន ដើម្បី​ជំនួស​កន្លែង Kepa Arrizabalaga ដែល​ធ្លាក់​ទម្រង់​លេង​ខ្លាំង៕