Man Utd បានបដិសេធមិនអោយ Crystal Palace ខ្ចីជើង Greenwood ឡើយ

0
775

ខ្សែប្រយុទ្ធក្រុមបីសាចក្រហម Mason Greenwood គឺជាគោលដៅកម្ចីរបស់ Crystal Palace នៅដើមរដូវកាលនេះតាមការបញ្ជាក់របស់គ្រូបង្វឹក Roy Hodgson ។

កីឡាករវ័យ ១៨ ឆ្នាំរូបនេះមានទម្រង់លេងល្អណាស់នៅរដូវកាលនេះ ដោយបានស៊ុតបញ្ចូលទីបានចំនួន ១៦ គ្រាប់ក្នុងគ្រប់ការប្រកួតទាំងអស់ ដែលធ្វើឱ្យការប្រកួតដ៏អស្ចារ្យជាមួយដៃគូ Marcus Rashford និង Anthony Martial ។

មុនពេលជួប MU នៅរាត្រីនេះ គ្រូបង្វឹក Hodgson បានបញ្ជាក់ថា Greenwood ពិតជាអាចលេងបាននៅក្នុងអាវរបស់ Crystal Palace ។

“ Mason​ Greenwood គឺជាកីឡាករឆ្នើមម្នាក់។ យើងបានស្គាល់គាត់មួយរយៈហើយតាមពិតយើងសុំខ្ចីគាត់នៅដើមរដូវ។ ជាការពិតអ្នកនឹងទទួលបានចម្លើយ “គ្មានឱកាស” ពីព្រោះពួកគេមើលឃើញថាគាត់ជាកីឡាករសំខាន់ម្នាក់ក្នុងក្រុមបីសាចក្រហម៕