ខ្សែប្រយុទ្ធវ័យក្មេង Erling Haaland បានជួបបញ្ហារបួសអំឡុងពេល Borussia Dortmund ចាញ់ Bayern Munich នៃពាន Bundesliga កាលពីយប់មិញ។
កីឡាករវ័យ១៩ឆ្នាំបានប្ដូរចេញជំនួសដោយកីឡាករ Gio Reyna ក្នុងនាទី៧២ បន្ទាប់ពីបានបញ្ហាសាច់ដុំពេលព្យាយាមទទួលបានពីមិត្តរួមក្រុម Jadon Sancho។ ក្នុងការប្រកួតនេះ Bayern បានយកឈ្នះ ១-០ ទាត់ចូលនាទី៤៣ ដោយកីឡាករ Joshua Kimmich ក្នុងកីឡដ្ឋាន Signal Iduna Park របស់ Dortmund ។
លទ្ធផលនេះ Bayern កាន់តែខិតជិតលើកពានលីគជាលើកទី៨រដូវកាលជាប់គ្នា ដាច់៧ពិន្ទុឈរកំពូលតារាង ហើយនៅសល់តែ៦ប្រកួតទៀតទេនឹងបញ្ចប់លីគហើយ។ ចំណែក Dortmund បន្តនៅលេខ២ដដែល តាមពីក្រោយដោយក្រុម RB Leipzig ។