គ្រូបង្វឹកក្រុម Manchester United លោក Erik ten Hag ចាប់ផ្ដើមពេញចិត្តចំពោះ Jadon Sancho បន្ទាប់ពីគ្រាប់បាល់របស់គាត់ក្នុងលទ្ធផលស្មើ 2-2 ទល់នឹង Leeds កាលពីពាក់កណ្តាលសប្តាហ៍។
Sancho បានចំណាយពេលនៅប្រទេសហូឡង់ ដើម្បីធ្វើការលើកម្មវិធីបណ្តុះបណ្តាលជាបុគ្គលជាមួយគ្រូបង្វឹកដែលណែនាំគាត់ដោយ Ten Hag ។ មុនពេលដែលហង្សក្រហមស្មើ 2-2 ជាមួយក្រុម Leeds United នៅពាក់កណ្តាលសប្តាហ៍ កីឡាករវ័យ 22 ឆ្នាំរូបនេះមិនបានបង្ហាញខ្លួននៅក្នុងក្របខ័ណ្ឌ Premier League ចាប់តាំងពីខែតុលា។
Ten Hag បានប្រាប់ Sky Sports ថា “គាត់កំពុងរីកចម្រើនទៅមុខ។ គាត់ពិតជាស្ថិតនៅក្នុងកន្លែងល្អជាងកាលពី 2 ឬ 3 ខែមុន” ។ “នៅពេលដែលគាត់នៅឆ្ងាយពីក្រុម ខ្ញុំគិតថាវាគឺជាការសម្រេចចិត្តត្រឹមត្រូវពីគាត់ដើម្បីធ្វើវា។
គាត់បានប្រឹងប្រែងដោយខ្លួនឯង ហើយឥឡូវគាត់ត្រលប់មកវិញហើយ ឥឡូវគាត់ត្រូវតែរកឃើញខ្លួនគាត់វិញក្នុងក្រុម។ គាត់ត្រូវដើរមួយជំហានៗ ដូច្នេះខ្ញុំសង្ឃឹមថា គាត់អាចធ្វើជំហានបន្ទាប់ទៀត។ ”
រឿងនេះវាកើតឡើងបន្ទាប់ពី Ten Hag ធ្លាប់បានលើកឡើងថា ខ្សែបម្រើស្លាបអង់គ្លេសរូបនេះមិនសមគ្រប់គ្រាន់ក្នុងការប្រគួត ហើយ Sancho បានចំណាយពេល 3 ខែចេញពីក្រុម។
ទទួលបានការបថ្ថែមថ្មីៗជាច្រើនជាមួយការ
បងើ្កតគណនីនឹងប្រម៉ូតកូដ 1XCAMSPORTS!