ក្រុម Arsenal បានទីយកអ្នកចាំទីថ្មី ដោយជោគជ័យ

0
751

គេហទំព័ររបស់ក្លឹបកាំភ្លើងធំ Arsenal បានបញ្ជាក់ថាក្រុមបាល់ទាត់ទីក្រុងឡុងដ៍បានបញ្ចប់ព្រមព្រៀងទិញយកអ្នកចាំទី Alex Runarsson ដោយជោគជ័យពីក្លឹប Dijon ។

ត្រូវបានគេដឹងថាបន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្ត Runarsson នឹងចុះកិច្ចសន្យាដែលមានរយៈពេល ៤ ឆ្នាំជាមួយក្រុមកីឡដ្ឋាន Emirates ។ នៅឯក្លឹបកាំភ្លើងធំ Arsenal គឺ Runarsson ពាក់អាវលេខ ១៣ និងជាអ្នកជំនួសអ្នកចាំទីលេខ ១ គឺ Bernd Leno ។

Runarsson ត្រូវបាននាំយកមកជំនួសអ្នកចាំទី Emi Martinez ដែលថ្មីៗនេះ Emi Martinez បានប្តូរទៅលេងនៅក្លឹប Aston Villa ។ កីឡាករសញ្ជាតិអ៊ីស្លង់វ័យ ២៥ ឆ្នាំ (ឈ្មោះពេញគឺ Runar Alex Runarsson) បានចូលរួមជាមួយក្រុមបាល់ទាត់លីគ ១ កាលពីខែកក្កដាឆ្នាំ ២០១៨ និងបានបង្ហាញខ្លួនចំនួន ១៣ ដងសម្រាប់ពួកគេនៅគ្រប់ការប្រកួតទាំងអស់កាលពីរដូវកាលមុន៕