Ole Gunnar Solskjaer បានប្រាក់ចំនួន ១៤០លានផោន សម្រាប់ដើរផ្សារ

0
605

យោងតាមកាសែតអង់គ្លេស បានចុះផ្សាយថា ក្រោយពីបានជួយក្រុមបីសាចក្រមដណ្ដើមបានសំបុត្រ ចូលទៅកាន់ Champions League គ្រូបង្វឹកលោក​ Ole Gunnar Solskjaer នឹងត្រូវបានថ្នាក់ដឹកនាំបីសាចក្រហម ប្រគល់ជូនទឹកប្រាក់ចំនួន ១៤០លានផោន សម្រាប់ចាត់ចែងក្នុងការនាំយកកីឡាករថ្មីមកកាន់ក្លិប នៅរដូវក្ដៅនេះ។

ប្រភពព័ត៌មានបានឲ្យដឹង​បន្ថែមទៀតថា មួយភាគធំនៃចំនួនទឹកប្រាក់ដែល Ole Gunnar Solskjaer ទទួលបាន គឺគាត់​នឹងចាត់ចែង​សម្រាប់​ការនាំយកកីឡាករសញ្ជាតិអង់គ្លេសមួយរូប​ ដែលកំពុងមានឈ្មោះបោះសំឡេង​នៅ​ក្នុងប្រភពបាល់ទាត់អឺរ៉ុប គឺកីឡាករ Jadon Sancho របស់​ក្លិប Dortmund។

Dortmund បានដាក់ចេញនូវតម្លៃ​របស់ Jadon Sancho ក្នុងតម្លៃចំនួន ១០៩​លានផោន វាជាតម្លៃមួយដែលថ្លៃខ្លាំងណាស់សម្រាប់ក្រុម​បីសាចក្រហម។ ក្រុមបីសាចក្រហម​ថ្មីៗនេះ ក៏បានស្នើឲ្យភាគីខាង Dortmund បញ្ចុះតម្លៃពី ១០៩លានផោន មក ៨៩លានផោនវិញ ប៉ុន្តែភាគីខាង Dortmund នៅតែរក្សាតម្លៃដើម៕