Man UTD អាចនឹងលើកពេលចរចា ផ្ទេរយក Jadon Sancho ទៅឆ្នាំ២០២១វិញ ដោយសារតែបញ្ហាកូវីដ១៩

0
673

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា កំពុងពិរចាណា លើកពេលការចរចាផ្ទេរយកខ្សែប្រយុទ្ធក្រុម Borussia Dortmund កីឡាករ Jadon Sancho ទៅឆ្នាំក្រោយ។

Dortmund ហាក់មិនមានសម្ពាធហិរញ្ញវត្ថុធ្ងន់ធ្ងរ រហូតដល់ត្រូវការលក់ Sancho បន្ទាន់នៅរដូវក្ដៅនេះទេ ហើយក៏នឹងមិនបន្ទាបតម្លៃខ្លួនជម្រើសជាតិអង់គ្លេសរូបនេះផងដែរ ដូច្នេះសម្រាប់ក្លិបមួយចំនួនដែលចង់បានម្ចាស់អាវលេខ៧ អាចនឹងពិបាកក្នុងការផ្ទេរយករូបគេ ដោយសារតែបច្ចុប្បន្នកំពុងជួបវិបត្តិសេដ្ឋកិច្ចដែលបង្ករឡើងដោយជំងឺកូវីដ១៩ ។

Man UTD ជាក្លិបមួយក្នុងចំណោមក្លិបធំៗផ្សេងទៀត ដែលចាប់ចិត្តទៅលើខ្សែប្រយុទ្ធវ័យ២០ឆ្នាំ ហើយពួកគេបានធ្វើការទៅលើកិច្ចព្រមព្រៀងក្នុងការផ្ទេរយក Sancho មកកាន់កីឡដ្ឋាន Old Trafford អស់ជាច្រើនខែមកហើយ ដោយក្លិបយក្សអង់គ្លេសមួយនេះ រំពឹងថាដំណើរការនៃការផ្ទេរ នឹងជោគជ័យនៅទីផ្សារដោះដូររដូវក្ដៅខាងមុខ។

យ៉ាងណាមិញ បញ្ហាកូវីដ១៩ អាចនឹងផ្លាស់ប្ដូរគម្រោងរបស់ Man UTD ជាក់ស្ដែងអនុប្រធានប្រតិបត្តិក្លិបបិសាចក្រហម លោក Ed Woodward បានធ្វើការប្រកាសជាសាធារណៈ កាលពីពេលថ្មីៗនេះថា រាល់ការផ្ទេរណា ដែលត្រូវចំណាយលុយច្រើន អាចនឹងត្រូវលើកពេល ដោយសារតែក្លិបកំពុងជួបវិបត្តិហិរញ្ញវត្ថុ។

បើយោងតាមរបាយការណ៍កាលពីពេលកន្លងទៅ Dortmund បានដាក់តម្លៃខ្លួន Sancho ខ្ទង់១០០លានផោនឯណោះ ដែលចំនួនទឹកប្រាក់ប៉ុណ្ណេះ អាចចាត់ទុកជាទំហំនៃការផ្ទេរមួយដែលលោក Woodward មិនអាចចំណាយបានសម្រាប់ទីផ្សាររដូវក្ដៅខាងមុខ។ ដូច្នេះមានន័យថាក្លិបយក្សអាល្លឺម៉ង់ អាចរក្សាទុកជើងស៊ុតរបស់ខ្លួនរូបនេះ នៅកីឡដ្ឋាន Signal Iduna Park រយៈពេល១ឆ្នាំទៀត។

គួរឲ្យដឹងដែរថា ក្រៅពី Man UTD ក្នុងនោះក្លិបយក្សនៅតំបន់អឺរ៉ុបចំនួន៣ទៀត រួមមាន Liverpool, Chelsea, និង Real Madrid ក៏បានបាញ់រ៉ាដាមកលើ Sancho ផងដែរ៕

DORTMUND, GERMANY – FEBRUARY 29: (BILD ZEITUNG OUT) Jadon Sancho of Borussia Dortmund gestures during the Bundesliga match between Borussia Dortmund and Sport-Club Freiburg at Signal Iduna Park on February 29, 2020 in Dortmund, Germany. (Photo by Alex Gottschalk/DeFodi Images via Getty Images)