Aubameyang បានបញ្ចប់កិច្ចសន្យាថ្មីរយៈពេល ៣ ឆ្នាំ ជាមួយ Arsenal

0
575

យោងតាមសារព័ត៌មាន Daily Telegraph បានអោយដឹងថាខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានយល់ព្រមបន្តកុងត្រាថ្មីរយៈពេល ៣ ឆ្នាំជាមួយក្រុម Arsenal ដោយទទួលបានប្រាក់ខែខ្ពស់បំផុត ២៥០,០០០ ផោនក្នុងមួយសប្តាហ៍។

នេះមានន័យថាខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង (Gabon) បានទទួលប្រាក់ខែខ្ពស់ជាងគេទី ២ នៅក្នុងក្លឹបបន្ទាប់ពីកីឡាករ Mesut Ozil (៣៥០,០០០ ផោន) ។

នេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ Arsenal ក្នុងការរក្សាតារាឆ្នើមបំផុតក្នុងក្រុម។ កាលពីរដូវកាលមុនគាត់បានឈ្នះពានរង្វាន់ជា “កីឡាករល្អបំផុតរបស់ក្រុមកាំភ្លើងធំ” ដោយរកបាន ២៩ គ្រាប់៕