Atletico Madrid បានបំបាក់ក្រុមម្ចាស់ផ្ទះ Osasuna ៥–០ រំកិលឡើងមកកាន់លេខ៤ វិញ ដែលជាតំណែងចុងក្រោយអាចមានមុខនៅ UEFA Champions League រដូវកាលក្រោយ។ ខ្សែប្រយុទ្ធព័រទុយហ្កាល់វ័យ ២០ឆ្នាំ Joao Felix ដែលមានតំលៃ ១១៣លានផោនផ្ទេរពី Benifca ឆ្នាំមុន រកបាន ២គ្រាប់ម្នាក់ឯងក្នុងប្រកួតនេះនៅនាទីទី២៧ និង ៥៦។
Atletico Madrid នៅសល់តែ ១១នាទីទៀតចប់ការប្រកួតក៏រកបានដល់ទៅ ៣គ្រាប់ដោយ Marcos Llorente, Alvaro Morata និង Yannick Carrasco។ ជ័យជំនះនេះបានធ្វើអោយក្រុមរបស់លោក Diego Simeone ឡើងមកឈរលេខ៤ វិញនាំមុខក្រុមលេខ៥ Real Sociedad ២ពិន្ទុ តែ Sociedad នៅសល់មួយប្រកួតក្នុងដៃ និងដេញពីក្រោយក្រុមលេខ៣ Sevilla ២ពិន្ទុ។ លទ្ធផលផ្សេងទៀតយប់មិញ Eibar ២–២ Athletic Bilbao និង Real Valladolid ០–០ Celta Vigo៕