ក្លិប Newcastle United បានប្រកាសថា នឹងសងប្រាក់ដល់អ្នកគាំទ្ររបស់ខ្លួន ដែលបានជាវសំបុត្រចូលទស្សនាការប្រកួតដែលនៅសល់ក្នុងរដូវកាល ដែលរងផលប៉ះពាល់ដោយសារមេរោគរាតត្បាត Covid-19 នេះ។
English Premier League បានចាប់ដំណើរការឡើងវិញ ដោយមិនអនុញ្ញាតអោយមានអ្នកគាំទ្រចូលទស្សនា ផ្ទាល់ ខណៈនៅសល់ ៩ប្រកួតទៀតទើបចប់រដូវកាល ២០១៩–២០២០ នេះ។ មុននឹងមានការសំរេចចិត្តបែបនេះ ក្លិបអ្នកគាំទ្រ Newcastle ហៅកាត់ថា NUST ធ្លាប់បានរិះគន់ការសំរេចចិត្តរបស់ខ្លួនលើកមុន ដែលបានសំរេច ថា សំបុត្ររបស់អ្នកគាំទ្រដែលនៅសល់ក្នុងរដូវកាលនេះ នឹងត្រូវបំពេញនៅរដូវកាលក្រោយតែម្តង ទាំងមិនដឹងថា ស្ថានភាពការប្រកួតរដូវកាលក្រោយ អ្នកគាំទ្រអាចចូលទស្សនាបានរឺនៅ។ Newcastle នឹងត្រូវទទួលភ្ញៀវ Sheffield United ថ្ងៃអាទិត្យចុងសប្តាហ៍នេះនៅកីឡដ្ឋាន St. James Park៕