អ្នក​ចាត់​ការ​ Everton ឈ្នះ​ពាន​គ្រូ​ឆ្នើម​ PL ប្រចាំ​ខែ​កញ្ញា

0
720

លោក​ Carlo Ancelotti អ្នក​ចាត់​ការ​ក្លឹប​ Everton បាន​ឈ្នះ​ពាន​គ្រូ​ឆ្នើម​ប្រចាំ​ខែ​កញ្ញា​ ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស​ Premier League។

កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ លោក​ Ancelotti បាន​ដឹក​នាំ​ក្លឹប​ឲ្យ​ឈ្នះ​ ៦​ប្រកួត​ជាប់​ៗ​គ្នា​។

លើស​ពី​នេះ​ទៅ​ទៀត​ លោក​​ក៏​បាន​ធ្វើ​ឲ្យ​ Everton មួយ​នេះ​ឡើង​ឈាន​មុខ​គេ​ ក្នុង​ការ​ប្រកួត​យក​ពាន Premier League រដូវកាល​នេះ​ ដែល​មាន​រហូត​ដល់​ ១២​ពិន្ទុ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​ជា​លើក​ទី៥ ហើយ​ដែល​លោក​ Ancelotti ទទួល​បាន​ពាន​នេះ​ចាប់​តាំង​ពី​លោក​ប្រឡោក​ក្នុង​អាជីព​ជា​អ្នក​ចាត់​ការ​មក​៕