គ្រូ Barca ​ថា​ក្រុម​អាច​បាត់​ពិន្ទុ​ខ្លះ ​ពី​៩​ប្រកួត​បន្ទាប់​ទៀត​

0
1683

​លោក Setien ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​ថា​ការ​ប្រកួត​នៅ​សល់​៩​ប្រកួត​ទៀត​នោះ ​ក្រុម​របស់​លោក​អាច​នឹង​បាត់​ពិន្ទុ​ខ្លះ ​មិន​អាច​ទទួល​បាន​ពេញ​នោះ​ទេ។

​ការ​ប្រកួត​លីគ​កំពូល​អេស្ប៉ាញ​នៅ​សល់​តែ​៩​ប្រកួត​ទៀត​ប៉ុណ្ណោះ ​នឹង​ចប់​រដូវ​កាល​នេះ​ហើយ។ ​ក្រុម Barcelona ​កំពុង​នៅ​លើ​កំពូល​តារាង ដោយ​ដាច់​ពិន្ទុ​២​ពិន្ទុ​ពី​ក្រុម Real Madrid ​។ ​ដោយសារ​តែ​លើស​ខ្វះ​គ្នា​តិច​នេះ​ហើយ ទើប​បាន​ជា​គេ​មិន​ទាន់​អាច​ប៉ាន់ស្មាន​បាន​ថា​ក្រុម​ណា​មួយ​នឹង​គ្រង​ជើង​ឯក​នៅ​ឡើយ​ទេ ​ពោល​គឺ​ត្រូវ​រង់ចាំ​មើល​រហូត​ដល់​ចប់​រដូវ​កាល​តែ​ម្ដង។

​សម្រាប់​លោក Setien ​អ្នក​ចាត់ការ​ក្រុម Barcelona ​បាន​បង្ហើប​ថា​ក្រុម​របស់​លោក​អាច​នឹង​បាត់​ពិន្ទុ​ខ្លះ​ពី​ការ​ប្រកួត​នៅ​សល់​៩​ប្រកួត​ខាង​មុខ​នេះ។ ​តែ​អ្វី​ដែល​ល្អ​វិញ​នោះ​គឺ​ការ​ចាប់​ផ្ដើម​២​ប្រកួត​កន្លង​មក គឺ​អាច​រក្សា​សំណាញ់​ទី​បាន​ល្អ ​ហើយ​លោក​រំពឹង​ថា​វា​នឹង​បន្ដ​ល្អ​រហូត​ដល់​ចប់​រដូវ​កាល​នេះ​ទៅ។ ​ការ​ឈ្នះ​គ្រប់​ការ​ប្រកួត គឺ​មិន​មែន​ជា​រឿង​ស្រួល​នោះ​ទេ។

រំលឹក​ថា​ក្រុម​អ្នក​មាន​បុណ្យ Barcelona ​នឹង​មាន​ការ​ប្រកួត​ទៀត​ហើយ​នៅ​រាត្រី​នេះ។ ពួកគេ​នឹង​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​ល្មម​ដែរ​គឺ Sevilla ​នៅ​វេលា​ម៉ោង​៣​រំលង​អាធ្រាត្រ៕