ក្រុមសេះបង្កង់ មិនទាន់បានលើកពានទេ ក្រោយចាញ់ Udinese ១គ្រាប់ពីយប់មិញ

0
804

ចាញ់ Udinese ២-១ ក្រុម​ Juventus បាន​ខកខានឱកាសលើក​ពានរង្វាន់ Serie A ឆ្នាំ​២០២០ ខណៈ​ពួកគេ​​ត្រូវ​ការ​ឈ្នះ​តែ​មួយ​ប្រកួត​​កាល​ពី​យប់​មិញ​ទៀត​ប៉ុណ្ណោះ។

បើទោះបីជា​​ក្រុមសេះបង្កង់​ មាន​ការគ្រប់គ្រង​បាល់​ច្រើន​រហូត​ដល់​៦១​%ក្ដី ប៉ុន្តែ​ក្រុមកំពូល​តារាង​អ៊ីតាលី រក​បាន​តែ​មួយ​គ្រាប់​ប៉ុណ្ណោះលើ​ក្រុម​ម្ចាស់​ផ្ទះ​ គឺស៊ុត​​បញ្ចូល​ទី​ដោយ de Ligt នៅ​នាទី​៤២។ ចូល​តង់​ទី​២​ទើប​ Udinese វាយ​បក​តាម​ស្មើ​នៅ​នាទី៥២ ដោយ Nestorovski និង​រក​បាន​១គ្រាប់​ជ័យជម្នះ​នៅ​នាទី (90’+2minutes) ដោយ Fofana។

ដូច្នេះ​ក្រុម Juventus ត្រូវ​រងចាំការ​ប្រកួត​របស់​ពួកគេ​នៅ​ថ្ងៃ​អាទិត្យ​នេះ ជាមួយ​ក្រុម Sampdoria ហើយ​បើ​សិន​ជា​ឈ្នះ​ពួកគេ​នឹង​លើក​ពាន​តែ​ម្ដង។

គួរ​បញ្ជាក់​ថាក្រុម​សេះបង្កង់ នៅ​សល់​​តែ​៣​ប្រកួត​ទៀត​ប៉ុណ្ណោះ ខណៈ​បច្ចុប្បន្នពួកគេ​​មាន​៨០​ពិន្ទុ ក្រោយ​ឆ្លង​កាត់​​៣៥​ប្រកួតឈរ​កំពូល​តារាង​ លើ​​សក្រុម​លេខ​២ Atalanta ៦​ពិន្ទុ៕