Barca នៅតែមានសង្ឃឹមនាំយក Aubameyang ទៅកាន់ជំរុំ Camp Nou

0
674

នៅតែមានសង្ឃឹមនៅឡើយទេសម្រាប់អ្នកគាំទ្រ Barcelona ដែលចង់ឃើញខ្សែប្រយុទ្ធ  Pierre-Emerick Aubameyang ទៅចូលរួមជាមួយក្លិបនៅទីផ្សារដោះដូរកីឡាករខាងមុខនេះ ព្រោះរូបគេនៅតែមិនទាន់សម្រេចចិត្តក្នុងការបន្តកុងត្រាជាមួយក្លិប Arsenal នៅឡើយ។

បើយោងតាមសេចក្ដីរាយការណ៍របស់ទស្សនាវដ្តី  Spanish newspaper Diario Sport បានឲ្យដឹងថាកីឡាករវ័យ៣១ឆ្នាំរូបនេះនៅតែមានចិត្តចង់ទៅចូលរួមនឹងក្លិបយក្ស Barcelona នៅរដូវក្ដៅនេះ។ ជាមួយគ្នានេះរូបគេក៏ជាគោលដៅធំទី២របស់ Barca ផងដែរប្រសិនបើក្លិបមួយនេះមិនអាចទិញកីឡាករតម្លៃកប់ពពក Lautaro Martinez ពីក្លិប Inter Milan បានទេនោះ។

គួរឲ្យដឹងទៀតថាកុងត្រារបស់ Aubameyang ជាមួយ Arsenal នឹងត្រូវបញ្ចប់នៅចុងរដូវកាលក្រោយ។ ហើយប្រសិនបើរូបគេនៅតែមិនព្រមបន្តកុងត្រាបែបនេះ ក្លិបរបស់លោក Arteta នឹងត្រូវបង្ខំចិត្តលក់រូបគេចេញនៅរដូវក្ដៅនេះហើយ ព្រោះមិនចង់ឲ្យរូបគេចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវកាលក្រោយ៕