យោងតាមកាសែត Estadio Deportivo បានចុះផ្សាយថា លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហមដែលជាម្ចាស់ជើងឯកនៅរដូវកាលឆ្នាំ២០១៩/២០ នេះ បានកំពុងចាប់អារម្មណ៍ខ្លាំងទៅលើខ្សែការពារ Aissa Mandi នៅក្លិបអេស្ប៉ាញ។
កីឡាករវ័យ ២៨ឆ្នាំរូបនេះ ដែលកំពុងពាក់អាវរបស់ Real Betis អាចមានសមត្ថភាពលេងនៅគ្រប់តំបន់ក្នុងជួរខ្សែការពារ ៤នាក់ ហើយពេលនេះកីឡាកររូបនេះ ឈានដល់ឆ្នាំចុងបញ្ជប់នៃកិច្ចសន្យាកុងត្រាជាមួយក្លិប Real Betis ។ ខ្សែបំរើរូបនេះ មានបំណងចង់បន្តកិច្ចសន្យាកុងត្រានេះឡើយ ទើបធ្វើឲ្យក្រុមហង្សក្រហម មានសង្ឃឹមច្រើនក្នុងទិញយកកីឡាកររូបនេះ៕