Aston ​ទាមទារ​៨០​លាន​ផោន ​ទើប​ឱ្យ Grealish ​ទៅ Man Utd ​

0
1479

​ក្រុម Aston Villa ​បាន​ដាក់​តម្លៃ​ខ្លួន​របស់​ខ្សែ​បម្រើ Jack Grealish ​រហូត​ដល់​៨០​លាន​ផោន​ឯ​ណោះ ទើប​ព្រម​ឱ្យ​រូបគេ​ចាកចេញ​ពី​ក្លឹប​នា​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​។

​ប្រធាន​ក្រុម​របស់ Aston Villa ​ខាង​លើ​ត្រូវ​បាន​ក្រុម Man Utd ​មើល​ឃើញ និង​ចង់​បាន​តាំង​ពី​រដូវ​កាល​មុន​មក​ម្ល៉េះ ប៉ុន្តែ​មិន​អាច​សម្រេច​ការ​ផ្ទេរ​បាន។ ​បច្ចុប្បន្ន​នេះ ​ក្រុម​របស់​លោក Ole ​នៅ​តែ​ពេញ​ចិត្ត​កីឡាករ​អង់គ្លេស​នេះ​ដដែល ប៉ុន្តែ​បញ្ហា​ប្រឈម​ធំ​នោះ​គឺ​តម្លៃ​ផ្ដាច់​កុងត្រា​តែ​ម្ដង។

​ក្រោយ​ពី​អាច​រក្សា​ខ្លួន​លេង​នៅ Premier League ​ក្រុម Aston Villa ​បាន​ដាក់​តម្លៃ​ផ្ដាច់​កុងត្រា​ដល់​ទៅ​៨០​លាន​ផោន​ឯ​ណោះ។ ​ពួកគេ​ចង់​ឱ្យ​កីឡាករ​ឆ្នើម​របស់​ខ្លួន ​មាន​តម្លៃ​ខ្លួន​ស្មើ​ជាមួយ​ខ្សែ​ការពារ​Harry Maguire ​របស់​ក្រុម Man Utd ​ជះ​លុយ​ទិញ​កន្លង​មក​ពី Leicester City ​៨០​លាន​ផោន​ដែរ។ ​តម្លៃ​ដល់​ទៅ​៨០​លាន​ផោន​នេះ​ហើយ អាច​នឹង​ធ្វើ​ឱ្យ​បិសាច​ពិបាក​សម្រេច​បន្តិច ត្បិត​អី​ពួកគេ​ត្រូវ​ការ​ប្រាក់​មួយ​ចំនួន​ទៀត​ដើម្បី​ដេញ​ថ្លៃ​យក Sancho ​ពី​ក្រុម Dortmund ​ទៀត៕