Barca ចងជើងកីឡាករវ័យក្មេង Ansu Fati ជាមួយតម្លៃទឹកប្រាក់ ៣០០ លានអឺរ៉ូ
ប្រភពពីកាសែត Sport បានអោយដឹងថា Barca កំពុងត្រៀមបន្តកុងត្រាជាមួយ Ansu Fati រហូតដល់ខែមិថុនាឆ្នាំ ២០២៤ និងគុណទ្វេដងនូវកុងត្រារបស់កីឡាកររូបនេះ ដោយឈានដល់កម្រិត ៣០០ លានអឺរ៉ូ។
កិច្ចសន្យាកុងត្រាបច្ចុប្បន្នរបស់ Ansu Fati នៅតែមានសុពលភាពរហូតដល់ឆ្នាំ ២០២២ ជាមួយនឹងលក្ខខណ្ឌនៃការចំណាយរហូតដល់ ១៥០ លានអឺរ៉ូ។ ទោះបីជាយ៉ាងណាក៏ដោយ Barca នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងដែលថាក្លិបធំៗ នៅអឺរ៉ុបនឹងលួចយកគ្រាប់ពេជ្ររបស់ពួកគេ ដូចជាបីសាចក្រហម MU ជាដើម៕