Arsenal បានត្រៀមលុយ២០លានផោន ដើម្បីយកខ្សែបម្រើ John Stones របស់ Man City

883

សារព័ត៌មាន Sports Mail បាននិយាយថាក្លឹបកាំភ្លើងធំ Arsenal ត្រៀមចំណាយ ២០ លានផោនដើម្បីទិញយកខ្សែបម្រើកណ្ដាល John Stones នៅរដូវក្តៅនេះ។ ជំហររបស់ John Stones គឺស្ថិតក្នុងភាពប្រថុយប្រថាន បន្ទាប់ពី Man City បានទិញខ្សែបម្រើ Nathan Ake ពី Bournemouth ក្នុងតម្លៃ ៤១ លានផោន។

កាលពីរដូវកាលមុន Stones លេងមិនបានល្អទេ ហើយច្រើនតែមានកំហុសដែលធ្វើឱ្យក្រុមម្ចាស់ផ្ទះត្រូវអន់ខ្សោយ។ ទម្រង់លេងមិនស្ថិតស្ថេររបស់គាត់គឺជាមូលហេតុមួយដែលធ្វើឱ្យ Pep Guardiola ត្រូវអូស Fernandinho ទៅទាត់នៅខ្សែបម្រើកណ្ដាលវិញ។