តោខៀវ Chelsea បានធ្វេសប្រហែសធ្វើឲ្យខាតបង់ ក្នុងការដេញតាមទិញយក Kai Havertz

0
573

ក្លិបតោខៀវ Chelsea បានបដិសេធការចោទប្រកាន់នាយកប្រតិបត្តិ Marina Granovskaia ពីការដឹកនាំបុគ្គលិកដើម្បីស្វែងរកភាពទន់ខ្សោយរបស់ Bayer Leverkusen ។ ពីនោះមក តោខៀវនឹងងាយស្រួលចាប់យកនៅពេលចរចាដើម្បីកាត់បន្ថយតម្លៃផ្ទេរក្នុងកិច្ចសន្យាកុងត្រា Kai Havertz ។

បច្ចុប្បន្ននេះ Bayer Leverkusen កំពុងស្នើសុំឱ្យ Chelsea បង់ប្រាក់ ៩០ លានផោន ស្របពេលដែលក្លឹបអង់គ្លេសមួយនេះចង់ចំណាយតែដ ៧០ លានផោនដើម្បីទិញយក Havertz ។