Rio ​ជឿ​ថា PSG ​អាច​សំពង Bayern ​៣-០ ​មុន​ពេល​ពួកគេ​អាច​ត​ដៃ​បាន​

0
743

Bayern Munich ​ក្រោយ​យក​ឈ្នះ​លើ​ក្រុម Lyon ​៣-០ ​ហើយ ​នឹង​ត្រូវ​ប៉ះ​ក្រុម PSG ​ទៀត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​។

មុន​ការ​ប្រកួត​ក្រុម​យក្ស​​អាល្លឺម៉ង់​ប៉ះក្រុម​យក្ស​បារាំង​នេះ​ដែរ ​លោក Rio Ferdinand ​ព្យាករណ៍​ទុក​ថា​ក្រុម Bayern Munich ​នឹង​រង​ការ​ឈឺ​ចាប់​ប្រសិន​បើ​តំបន់​ការពារ​របស់​ពួកគេ​មិន​កែប្រែ​ទេ​នោះ។ ​អតីត​ខ្សែ​ការពារ Manchester United ​រូប​នេះ​មើល​ឃើញ​ថា​ក្រុម​អាល្លឺម៉ង់​មាន​ចន្លោះ​ប្រហោង​ច្រើន​នៅ​តំបន់​ខាង​ក្រោម នៅ​ពេល​ពួកគេ​ឡើង​ប្រយុទ្ធ​ខ្លាំង​នៅ​លើ។ ដូច្នេះ ​ប្រសិន​បើ​មិន​អាច​កែប្រែ​បាន​ទេ នោះ​តំបន់​ប្រយុទ្ធ​ដ៏​លឿន​របស់ PSG ​អាច​នឹង​ធ្វើ​ឱ្យ​ពួកគេ​ឈឺ​ចាប់​មិន​ខាន។​

លោក Rio ​មើល​ឃើញ​ថា PSG ​នឹង​រក​បាន​៣-០ ​នាំ​មុខ​មុន ​លើ​ក្រុម Bayern Munich ​ប្រសិន​បើ​លោក Flick ​អ្នក​ចាត់ការ Bayern Munich ​មិន​កែប្រែ​តំបន់​ការពារ​ទេ​នោះ។ សូម​បញ្ជាក់​ថា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣​ខែ​សីហា​ឆ្នាំ​២០២០​នេះ៕