ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុម Luton ក្នុងលទ្ធផល ៣-០ នៅយប់មិញនេះ សម្រាប់ការប្រកួតពានរង្វាន់ Carabao Cup ។
៣គ្រាប់របស់ក្រុមបិសាចក្រហមដែលរកបាននោះកើតចេញពី Mata ១គ្រាប់ នៅនាទី៤៤ ខ្សែប្រយុទ្ធ Rashford ១គ្រាប់នៅនាទី៨៨ និងខ្សែប្រយុទ្ធវ័យក្មេង Greenwood ១គ្រាប់ទៀតនៅនាទី៩០+២។ សម្រាប់ការប្រកួតនេះដែរ លោក Ole Gunnar Solskjaer មើលឃើញថាក្រុមរបស់ខ្លួនត្រូវពង្រឹងតំបន់ប្រយុទ្ធបន្ថែមទៀត ជាពិសេសខ្សែប្រយុទ្ធវ័យក្មេង Greenwood តែម្ដង។
អ្នកចាត់ការក្រុម Man Utd ខាងលើនេះបាននិយាយក្រោយចប់ការប្រកួតថា៖ “គាត់លេងល្អណាស់រដូវកាលមុន។ គាត់អាចលេងនៅប្រយុទ្ធកណ្ដាលបាន ហើយរាងកាយរបស់គាត់នឹងប្រែប្រួលទៅមុខទៀត ព្រោះគាត់នៅក្មេង។ ដើម្បីបានតំណែងអាវលេខ៩ អ្នកត្រូវរៀនតែតបាល់មួយទល់មួយបន្ថែមទៀត។ ខ្ញុំតែងតែប្រាប់គាត់ពីរឿងនេះជានិច្ច ដើម្បីពង្រឹងសមត្ថភាពលេងបាល់ខាងលើ”៕