អង់គ្លេសមានបំណងជួលទឹកដីចិន ធ្វើជាម្ចាស់ផ្ទះ Premier League ដើម្បីគេចពីកូវីដ-19

0
806

ក្រុមប្រឹក្សានៃក្របខ័ណ្ឌលីកកំពូលអង់គ្លេស English Premier League បានបង្ហើបអំពីគម្រោងការមួយដែលអាចជួយស្រោចស្រង់លីកកំពូលអង់គ្លេសពីការខាតបង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដោយសារកូវីដ-19។

គម្រោងនោះ គឺជាការដឹកនាំក្រុមបាល់ទាត់ និងក្រុមបច្ចេកទេសទាំងអស់របស់ Premier League ទៅធ្វើការបោះជំរំប្រកួតនៅឯប្រទេសចិន ព្រោះទីនោះមានសុវត្ថិភាពខ្លាំងពីកូវីដ-19 ហើយពួកគេអាចធ្វើការផ្សាយបន្តផ្ទាល់ការប្រកួតបានដូចធម្មតា។

គួរបញ្ជាក់ថា ក្របខ័ណ្ឌខាងលើនេះ នឹងត្រូវសងប្រាក់ទៅខាងទូរទស្សន៍ដែលបានទិញសិទ្ធិផ្សាយផ្ទាល់ជិត 1ពាន់លានដុល្លារ បូកជាមួយនឹងការខាតបង់រាប់ពាន់លានដុល្លារផ្សេងទៀត ប្រសិនបើក្របខ័ណ្ឌនេះបញ្ចប់ត្រឹមប៉ុនហ្នឹង៕